សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​ចោរកម្ម​ដែល​ជំនាញ​គាស់​ផ្ទះ យក​សម្ភារៈ បាន​២​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចោរកម្ម​២​នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះ ប្រដេញ​បាន​ខណៈដែល​ពួកគេ​ទាំងនោះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​គាស់​ផ្ទះ​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​១៨ ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

 

​ក្រុម​ជនសង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន​រួមមាន​ទី​១.​ឈ្មោះ អ៊ុយ រតនៈសម្បត្តិ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​រោងចក្រ​ឆ្នាំង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក និង​ទី​២.​ឈ្មោះ សូ កូ​រ៉ូ​ណា ហៅ​ខ្នា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤ ផ្លូវ​៦១៦ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ថា​ង សុ​ភ័​ក្រ​បូ​រិ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ​។​

 

​ប្រភពព័ត៌មាន​ពី​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា   ខណៈដែល​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានចេញ​ល្បាត ស្រាប់តែ​ជនសង្ស័យ​ទាំង​៥​នាក់​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្លន់​យក​ម៉ូតូ​ជ​ន​រ​ង​គ្រោះ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏បាន​ដេញ​បង្ក្រាប​តែម្តង​។ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​គេចខ្លួនបាត់​ដោយ​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេ​ខ ភ្នំពេញ​1BS-9157 និង​ម៉ូតូ​ដែល​ដកហូត​បាន​ចំនួន​៤​គ្រឿង​មកវិញ​៕

03-4-2014 (2)

03-4-2014 03-4-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published