រាជធានីភ្នំពេញ ៖ កាលពីម៉ោងជិត៤ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ អគ្គីភ័យមួយបានឆាបឆេះយានដ្ឋានជួសជុលរថយន្តមួយកន្លែងស្ថិតក្នុងដីឡូត៍ ក្នុងភូមិទួលគោកសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពពីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា មិនទាន់មានតំរុយពីមូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យនេះកើតឡើងនៅឡើយទេ ប៉ុន្តែអះអាងថា អគ្គីភ័យនេះ បានធ្វើឱ្យខូចខាត សម្ភារៈមួយចំនួន រួមទាំងរថយន្តអស់ចំនួន៤គ្រឿង និងម៉ូតូ២គ្រឿង និងសម្ភារៈមួយចំនួនទៀត។
នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ បានចេញអន្តរាគមន៍រថយន្ត ៥ គ្រឿង ប្រើប្រាស់អស់ទឹក ៣ គ្រឿង ទើបភ្លើងរលត់ទៅវិញ ក្រោយឆាបឆេះប្រមាណកន្លះម៉ោងប៉ុណ្ណោះ៕