ផ្កា​កុលាប​៩៩៩៩​ទង បាន​ក្លាយជា​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​ដ៏​ផ្អែមល្ហែម កក្រើក​បណ្តាញ​សង្គម​

, , Leave a comment

​ប្រទេស​ចិន ៖ ភាព​ភ្ញាក់ផ្អើល​មួយ ខណៈ​មាន​នារី​ម្នាក់​ឈ្មោះ Yin Mi ជា​អ្នក​រស់នៅក្នុង​ខេត្ត Guangdon នៃ​ប្រទេស​ចិន បាន​ឱ្យគេ​រចនា​រ៉ូ​ប​រៀបការ​ខុសពី​កូនក្រមុំ​ដទៃៗ​ទៀត យក​ផ្កា​កុលាប​ចំនួន​៩.៩៩៩​ទង យកមក​ឱ្យគេ​ច្នៃ​ធ្វើ​រ៉ូ​ប​រៀបការ ។ សម្លៀកបំពាក់​ដែល​ច្នៃ​ពី​ផ្កា​កុលាប​ដែលមាន​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​គេ​ច្នៃ​នៅមុន​ថ្ងៃ​រៀបការ​របស់​នាង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ។ នេះ​បើ​យោងតាម​គេហទំព័រ​កម្សាន្ត​របស់​អង់គ្លេស​ឈ្មោះ ម៉ែ​លអន​ឡាញ​។​

 

​នាង Yin Mi បាន​គ្រង​នូវ​រ៉ូ​ប​រៀបការ ព្រមទាំង​បាន​ថត​ដាក់​បង្ហោះ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ហើយ​ពិតជា​ទទួលបាន​ការចាប់​អារម្មណ៍ ព្រមទាំង​ធ្វើការ​ចែកចាយ​បន្តៗ​គ្នា​ជាច្រើន​ពី​សំណាក់​អ្នក​ដែល​និយម លេង​ហ្វេ​ស​ប៊ុ​ក ។ នាង Yin Mi បាន​និយាយ​រៀបរាប់​ឱ្យដឹង​ដែរ​ថា “​ចំពោះ​រ៉ូ​បរៀប​ការដែល​ច្នៃ​ពី​ផ្កា​កុលាប​នេះ គឺជា​គំនិត​គូ​ដណ្តឹង​របស់​នាង​ឈ្មោះ​លោក Xiao Fan ។ លោក Xiao Fan បាន​ទិញ​ផ្កា​កុលាប​ចំនួន​៩.៩៩៩​ទង ដើម្បី​យក​ឱ្យគេ​ច្នៃ​ជា​រ៉ូ​ប​រៀបការ​ដល់​អនាគត​ភិ​រ​យា​របស់ខ្លួន ។ នាង​ថា ក្រោយពី​បាន​ផ្កា​កុលាប​ទាំងអស់នោះ គាត់​បាន​ឱ្យគេ​ដេរ​ដោត និង​ដេរ​ភ្ជាប់​ទៅនឹង​ក្រណាត់​ដែលមាន​ស្រាប់ ។ នាង Yin Mi បាន​និយាយ​បន្ថែមទៀតថា ក្រោយពី​រ៉ូ​ប​នេះ​ច្នៃ​ក្នុង​រយៈពេល​មួយ​ព្រឹក​ពី​សំណាក់​អ្នក​ច្នៃ​ម៉ូដ​៦ នាក់ ជួយ​រៀបចំ​រំលេច​ចេញ​បានជា​រ៉ូ​ប​ដែលមាន​ភាព​អស្ចារ្យ​បំផុត ។ ពេល​រៀបចំ​រួចរាល់​ហើយ នាង​ក៏បាន​សាកល្បង​ស្លៀក​រ៉ូ​ប​នោះ​ភ្លាមៗ​តែម្តង ហើយ​វា​ស្រស់ស្អាត និង​មិនមាន​ផល​លំបាក​កើតមាន​ដល់​រូបនាង​ទេ​។ នាង​សង្ឃឹមថា នៅ​ថ្ងៃ​រៀបការ​នាង​នឹង​ក្លាយជា​កូនក្រមុំ​ដ៏​ស្រស់ស្អាត​ជាង​កូន ក្រមុំ​ដែល​គេ​ធ្លាប់​រៀបការ​នាពេល​កន្លងមក ។ ជាពិសេស​នាង​ពិតជា​ស្រឡាញ់​ស្វាមី​របស់​នាង​ណាស់​ដែល​ធ្វើឱ្យ​សប្បាយ ចិត្ត និង​បានរៀបចំ​ឱ្យ​នាង​មាន​ភាព​ភ្ញាក់ផ្អើល​មែនទែន ចំពោះ​រ៉ូ​ប​មួយ​នេះ ។ នាង​មាន​អារម្មណ៍​ថា វា​ដូចជា​នៅក្នុង​ខ្សែភាពយន្ត​អី​ុ​ចឹ​ង​សម្រាប់​ជីវិត​គូ​របស់​នាង​” ។​

 

​លោក Xiao Fan ជា​គូ​ដណ្តឹង​របស់​នាង Yin Mi បាន​និយាយ​ផងដែរ​ថា “​គាត់​បាន​ទិញ​ផ្កា​កុលាប​ពណ៌​ក្រហម​ចំនួន​៩.៩៩៩​ទង ដើម្បី​ឱ្យគេ​ច្នៃ​ធ្វើជា​រ៉ូ​បរៀប​ការឱ្យ​គូ​ដណ្តឹង​របស់គាត់ ។ ទង្វើ​ទាំងអស់នេះ គាត់​ធ្វើឡើង​គឺ​ដើម្បី​បង្ហាញ​ពី​ទំហំ​នៃ​សេចក្តីស្រឡាញ់ និង​បង្កើត​នូវ​អនុស្សាវរីយ៍​សម្រាប់​ជីវិត​គូគាប់​របស់គាត់ ។ ហេតុផល​មួយទៀត ដែលនាំឱ្យ​គាត់​ជ្រើសរើស​ផ្កា​កុលាប ដោយមាន​លេខ​៩ ព្រោះ​ជនជាតិ​ចិន​តែងតែ​មានជំនឿថា លេខ​៩ គឺ​តំណាងឱ្យ «​ជា​រៀងរហូត​» ចំណែក​ពណ៌​ក្រហម គឺ​តំណាងឱ្យ «​សេចក្តីស្រឡាញ់  ភាពស្រស់ស្អាត និង​គុណធម៌​» ។ ដូច្នេះ​រ៉ូ​បរៀប​ការដែល​បង្កើត​ពី​ផ្កា​កុលាប​ពណ៌​ក្រហម​ទាំង​៩.៩៩៩​ទង គឺអាច​ជួយ​ឱ្យ​គូ​ស្វាមីភរិយា​មានការ​ស្រឡាញ់​គ្នា​ជា​រៀងរហូត​មិន មាន​ហេតុផល​ណាមួយ​មក​បំបែកបំបាក់​នូវ​សេចក្តីស្នេហា​ពួកគាត់​បានឡើយ​”៕ ប្រភពបន្ថែម

03-4-2014 03-4-2014 (1) 03-4-2014 (2)

 

 

Leave a Reply

(*) Required, Your email will not be published