នាពេលបច្ចុប្បន្ន នៃបច្ចេកវិទ្យាភាពសិចស៊ីនៃសុដន់ ជាទីចាប់អារម្មណ៍ពីមហាជន ។ មានបណ្តាសុភាពនារីមិនតិចតួចទេ ដែលប្រាថ្នាចង់បានដើមទ្រូង និងសុដន់របស់ខ្លួនមានសភាពស្រស់ស្អាតសិចស៊ី គួរឱ្យទាក់ទាញ ។ សុដន់ (Breasts) កន្សោមដែលពោរពេញទៅដោយក្រពេញ និងស្រទាប់ជាតិខ្លាញ់ច្រើនកោសិកាទាំងនេះ គឺជាតួនាទីកំណត់ទំហំ និងទ្រង់ទ្រាយដើមទ្រូងមនុស្សម្នាក់។ ចំណែកបរិវេណដើមទ្រូងមានងារទ្រសាច់សុដន់ មិនឱ្យយារធ្លាក់។ ដូច្នេះស្ត្រីចូរយកចិត្តទុកដាក់ជាមួយការថែរក្សាតាមប្រការងាយៗ៧យ៉ាងដូចខាងក្រោម ៖
១.លំហាត់ប្រាណ៖ការហាត់ប្រាណ ដើម្បីបន្តឹងសុដន់ដោយលើកកូនទម្ងន់យឺតៗ និងច្រើនសារ ឬអាចអនុវត្តន៍តាមវិធីសាស្ត្រផ្សេងទៀតដែលអ្នកធ្លាប់ដឹងនិងមានប្រសិទ្ធភាពខ្ពស់ជាងនេះក៏បាន ។
២.ឡេបំប៉នសុដន់៖លាបឡេថែបំប៉នដើមទ្រូង និងសុដន់ រៀងរាល់ក្រោយពេលងូតទឹករួច ដើម្បីឱ្យស្បែកសុដន់តឹងណែនរលើបរលោង។ អ្នកគួរប្រើប្រាស់ឡេដែលផ្សំដោយវីតាមីន A លាបឱ្យសព្វសុដន់ និងបរិវេណ ក ។
៣.ពេលលាបឡេ៖ខណៈពេលកំពុងលាបឡេ ត្រូវប្រើដៃម៉ាស្សថ្នមៗ លើសុដន់របស់អ្នក ដើម្បីឱ្យឈាមធ្វើចលនា បានស្រួល និងបន្តឹងស្បែកសុដន់ផង។ ឯវិធីធ្វើម៉ាស្សាត្រូវប្រើបាតដៃរុញសុដន់ឡើង បន្ទាប់មករុញផែនសុដន់ទាំងគូចូលគ្នា ដោយចាប់ផ្តើមពីគល់ក្លៀករួចយកបាតដៃទាំងពីរទ្រសុដន់ម្ខាងៗ ដោយចលនាយឺតៗ។
៤.ប្រើប្រាស់អាវទ្រនាប់៖អ្នកគួរជ្រើសរើសអាវទ្រនាប់ណា ដែលអាចជួយទ្រសុដន់ឡើងមិនឱ្យយារខ្សែរបស់អាវទ្រនាប់ ក៏គួរតែមានសភាពយឺតល្អ និងអាចបញ្ចេញ ឬបញ្ចូលខ្សែបានយ៉ាងឆាប់រហ័ស និងងាយស្រួល។ ម្យ៉ាងវិញទៀតអ្នកគួរប្រើប្រាស់ផលិតផលដែលមានប្រសិទ្ធភាពម៉ាស្សាសុដន់។
៥.ដំណើរទីជិតឆ្ងាយ៖រាល់ពេលចេញទៅក្រៅ គប្បីលាបឡេការពារកម្តៅថ្ងៃ និងគួរពាក់អាវ ដែលអាចឱ្យខ្យល់អាកាសចេញចូលបានល្អ និងបង្កលក្ខណៈត្រជាក់ ដោយបរិយាកាសស្រស់ស្រាយដល់សុដន់ ឱ្យបានស្រួលបួលផង។
៦.ឥរិយាបទពេលគេង៖ក្នុងការទទួលទានដំណេកពិតជាសំខាន់ណាស់ និងមានការពាក់ព័ន្ធទៅនឹងភាពយារធ្លាក់របស់សុដន់ផងដែរ។ ការគេងផ្អៀងជាឥរិយាបទល្អបំផុត ហើយប្រសិនជាមានខ្នើយគួរកល់ទ្រសុដន់ កុំឱ្យសំយ៉ុងចុះទៀតនោះ គឺកាន់តែប្រពៃ។ គួរចៀសវៀងគេងផ្កាប់មុខ ព្រោះមិនអាចជួយឱ្យសុដន់តូចឡើយ ផ្ទុយទៅវិញមានតែបណ្តាលឱ្យសុដន់ខូចទៅវិញទេ។
៧.ប្រការគួរយកចិត្តទុកដាក់៖ការពារកុំឱ្យកើតមុន ព្រោះស្បែកដើមទ្រូង និងចន្លោះសុដន់ទាំងពីរ ពោរពេញទៅដោយក្រពេញខ្លាញ់ដែលងាយនឹងកើតមុន។ ប្រសិនបើសុដន់កាន់តែរីកធំញើសក៏កាន់តែច្រើន ដូច្នេះត្រូវសម្អាតដើមទ្រូងឱ្យស្អាតជាប្រចាំ ដោយប្រើទឹកជូតសម្អាតស្បែកផ្សំពីអាស៊ីដ សាលីស៊ីលិក ជូតតាមពីក្រោយមួយសាទៀតជាការស្រេច៕