ការស្លៀកពាក់មិនមែនតែសម្រាប់លម្អនូវសម្រស់ប៉ុណ្ណោះទេ តែត្រូវយល់ពីតម្លៃសម្លៀកបំពាក់ផងដែរ។ តើវាត្រូវចំណាយអស់ប៉ុន្មាន ដើម្បីស្លៀកពាក់ និងតុបតែងខ្លួនសម្រាប់ពីធីទទួលរង្វាន់អូស្ការនៅលើកម្រាលព្រំ ក្រហម? ដើម្បីឲ្យជាក់ច្បាស់សូមក្រឡេកមើលតារាប្រាំបួនដួងដែលស្លៀកពាក់ឈុត ថ្លៃបំផុតប្រចាំឆ្នាំ ២០១៤ ។
លំដាប់ទី១៖ នាង Cate Blanchett
– គ្រឿងអលង្កាទាំងអស់លើខ្លួនរបស់នាង ធ្វើដោយក្រុមហ៊ុន Chopard មានតម្លៃសរុប ១៨ លានដុល្លារ។
– សម្លៀកបំពាក់ផលិតដោយក្រុមហ៊ុន Armani Privé តម្លៃ ១០០.០០០ ដុល្លារ។
– សរុបទាំងអស់ចំនួន ១៨,១ លានដុល្លារ។
លំដាប់ទី ២៖ នាង Charlize Theron
– គ្រឿងអលង្កាទាំងអស់លើខ្លួនរបស់នាង ធ្វើដោយក្រុមហ៊ុន Harry Winston មានតម្លៃសរុប ១៥,៨ លានដុល្លារ។
– សម្លៀកបំពាក់ផលិតដោយក្រុមហ៊ុន Christian Dior តម្លៃ ៩០.០០០ ដុល្លារ។
– សរុបទាំងអស់ចំនួន ១៥,៨៩ លានដុល្លារ។
លំដាប់ទី ៣៖ នាង Sandra Bullock
– គ្រឿងអលង្កាទាំងអស់លើខ្លួនរបស់នាង ធ្វើដោយក្រុមហ៊ុន Lorraine Schwartz មានតម្លៃសរុប ៨,២ លានដុល្លារ។
– សម្លៀកបំពាក់ផលិតដោយក្រុមហ៊ុន Alexander McQueen តម្លៃ ៤០.០០០ ដុល្លារ។
– សរុបទាំងអស់ចំនួន ៨,២៤ លានដុល្លារ។
លំដាប់ទី ៤៖ នាង Margot Robbie
– គ្រឿងអលង្កាទាំងអស់លើខ្លួនរបស់នាង ធ្វើដោយក្រុមហ៊ុន Forevermark មានតម្លៃសរុប ៨ លានដុល្លារ។
– សម្លៀកបំពាក់ផលិតដោយក្រុមហ៊ុន Saint Laurent តម្លៃ ១២.០០០ ដុល្លារ។
– សរុបទាំងអស់ចំនួន ៨,០១២ លានដុល្លារ។
លំដាប់ទី ៥៖ នាង Jennifer Garner
– គ្រឿងអលង្កាទាំងអស់លើខ្លួនរបស់នាង ធ្វើដោយក្រុមហ៊ុន Forevermark មានតម្លៃសរុប ៥ លានដុល្លារ។
– សម្លៀកបំពាក់ផលិតដោយក្រុមហ៊ុន Oscar de la Renta តម្លៃ ២៥.០០០ ដុល្លារ។
– សរុបទាំងអស់ចំនួន ៥,០២៥ លានដុល្លារ។
លំដាប់ទី ៦៖ នាង Jennifer Lawrence
– គ្រឿងអលង្កាទាំងអស់លើខ្លួនរបស់នាង ធ្វើដោយក្រុមហ៊ុន Neil Lane មានតម្លៃសរុប ៣,៥ លានដុល្លារ។
– សម្លៀកបំពាក់ផលិតដោយក្រុមហ៊ុនសម្លៀកបំពាក់ទាន់សម័យ Christian Dior តម្លៃ ៨០.០០០ ដុល្លារ។
– សរុបទាំងអស់ចំនួន ៣,៥៨ លានដុល្លារ។
លំដាប់ទី ៧៖ នាង Amy Adams
-គ្រឿងអលង្កាទាំងអស់លើខ្លួនរបស់នាង ធ្វើដោយក្រុមហ៊ុន Tiffany & Co. មានតម្លៃសរុប ១,៤៨០៥ លានដុល្លារ។
-សម្លៀកបំពាក់ផលិតឡើងដោយក្រុមហ៊ុន Gucci Première តម្លៃ ៣០.០០០ ដុល្លារ។
-សរុបទាំងអស់ចំនួន ១,៥១០៥ លានដុល្លារ។
លំដាប់ទី ៨៖ នាង Jessica Biel
-គ្រឿងអលង្កាទាំងអស់លើខ្លួនរបស់នាង ធ្វើដោយក្រុមហ៊ុន Tiffany & Co. មានតម្លៃសរុប ៥២៥.០០០ ដុល្លារ។
-សម្លៀកបំពាក់ផលិតឡើងដោយក្រុមហ៊ុនសម្លៀកបំពាក់ទាន់សម័យ Chanel តម្លៃ ១០០.០០០ ដុល្លារ។
-សរុបទាំងអស់ចំនួន ៦២៥.០០០ ដុល្លារ។
លំដាប់ទី ៩៖ នាង Catherine Martin
-គ្រឿងអលង្កាទាំងអស់លើខ្លួនរបស់នាង ធ្វើដោយក្រុមហ៊ុន Tiffany & Co. មានតម្លៃសរុប ៤១៧.០០០ ដុល្លារ។
– សម្លៀកបំពាក់ធ្វើឡើងដោយក្រុមហ៊ុន Prada តម្លៃ ២៥.០០០ ដុល្លារ។
-សរុបទាំងអស់ចំនួន ៤៤២.០០០ ដុល្លារ។