សំណុំរឿង​រថយន្ត​ទំនើប​បំពាក់​ស៊ី​រ៉ែ​ន និង​ស្លាក​លេខ ខ​.​ម ដឹកឈើ​គ្រញូង ត្រូវ​សម្រួល​ក្រៅ​ប្រព័ន្ធតុលាការ ឬ​តុលាការ​គ្មាន​សមត្ថភាព​?

, , Leave a comment

​ខេត្តសៀមរាប ៖ បន្ទាប់ពី​សមត្ថកិច្ច​បើក​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​ទំនើប​បំពាក់​ស៊ី​រ៉ែ​ន និង​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ​ដែលមាន​លាក់​ឈើ​​គ្រញូង​នោះ នៅ​ទីរ​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​បទល្មើស​ព្រៃឈើ​មិនបាន​សម្រេច​ឃុំខ្លួន មន្ត្រី​យោធា​ទាំង​៤​រូប នោះទេ ។​

 

​ចៅក្រម​កាន់​សំណុំរឿង​ព្រៃឈើ​ខាងលើនេះ គឺ​លោក ហុក ពៅ បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​ថា “​លោក​បានសម្រេច​ឱ្យ​មន្ត្រី​យោធា​ទាំង​៤​រូប នៅក្រៅ​ឃុំ​កាលពី​រសៀល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៤ បន្ទាប់ពី​តំណាង​អយ្យកា គឺ​លោក សំរិទ្ធ សុខុន បានធ្វើការ​ចោទប្រកាន់​ទៅលើ​ជន​ទាំង​៤​នោះ ពីបទ​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​តាម​មាត្រា​៩៦ នៃ​ច្បាប់​ព្រៃឈើ​កម្ពុជា​” ។ បើ​ផ្អែកលើ​បទ​ចោទ​នោះ​ឃើញថា តុលាការ​មិនមាន​ឆន្ទានុសិទ្ធិ​ ក្នុង​ការចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​បានទេ ព្រោះ​បទ​ចោទ​តម្រូវ​ត្រឹមតែ​ឱ្យ​ជ​ន​ជា​ប់​ចោ​ទ​​បង់ពិន័យ​អន្តរកាល​តែប៉ុណ្ណោះ ។​

 

​លោក​បន្តថា “​នៅក្នុង​សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ចំនួន​៥​រូប ក្នុងនោះ​ម្នាក់​ឈ្មោះ ផល ជា​មន្ត្រី​យោធា​ក្នុង​អង្គភាព ង​៧០ ជា​ម្ចាស់​ឈើ និង​រ​ថ​យ​ន្ត​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​តាម​មាត្រា​៩៨ ដែល​តម្រូវឱ្យ​ឃុំខ្លួន តែ​បាន​រត់​គេចខ្លួនបាត់​នៅ​ពេ​ល​​សមត្ថកិច្ច​ស្ទាក់ចាប់​រថយន្ត​មកម្ល៉េះ ។ ចំណែក​ម្នាក់ទៀត​ជា​អ្នកបើកបរ​រថយន្ត ហើយ​៣​នាក់​ផ្សេងទៀត​មិនបាន​ដឹង​ពី​ឧបាយកល​នៃ​បទល្មើស​ទេ ។ ពួកគេ​គ្រាន់តែ​សុំ​រថយន្ត​នោះ​ជិះ​ពី​ទីតាំង​ឈរជើង​ត្រឡប់មកផ្ទះ​តែប៉ុណ្ណោះ​ដោយ​មិនបាន​ដឹងថា នៅ​ពីក្រោម​រថយន្ត​នោះ​មាន​លាក់​ឈើ​គ្រ​ញូ​ង​ទេ ៕

02-4-2014 (1) 02-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published