សហរដ្ឋអាមេរិក ៖ នាង Carolina Ardohain ហៅ Pampita ដែលត្រូវបានគេស្គាល់ថា ជាតារាបង្ហាញម៉ូដក្តៅសាច់ សសៃសក់ពណ៌ត្នោត សញ្ជតិអាមេរិក កម្ពស់ ១,៦៨ ម៉ែត្រ កើតនៅក្នុងតំបន់ General Acha នៃទីប្រជុំជន La Pampa នារដ្ឋ Argentina ក្នុងថ្ងៃខែឆ្នាំកំណើត ទី១៧ មករា ១៩៧៨។ តាំងពីចាប់ផ្តើមចូលសិល្បៈមក រហូតបច្ចុប្បន្ន បានសាងប្រជាប្រិយភាព ល្បីល្បាញលើវិស័យនេះ គួរឱ្យកត់សម្គាល់។
បើទោះបីជាអាយុរបស់នាង Pampita សព្វថ្ងៃ ឈានចូលវ័យ ៣៦ ឆ្នាំ ទៅហើយក្តី ប៉ុន្តែនៅតែរក្សាបាននូវភាព ស្រស់ស្អាតសាច់ចាំ សម្បុរស្បែកស រូបរាងសម្ផស្សក្មេងល្ហក់ ដូចត្រកូនខ្ចីល្វក់ឈ្លក់ទឹកជន់ អមដោយល្វែងជើង រាវតូចស្រលនល្វតល្វន់ គួបផ្សំទំហំចំណុចទាក់ទាញទាំង ៣ ខ្នាត ៣៥-២៤-៣៦ ជាទីប៉ងប្រាថ្នា សម្រាប់បណ្តាបុរសទាំងឡាយ ឱ្យនឹកស្រមៃដល់នាងក្នុងក្តីសុបិន្ត ស្ទើររាល់រាត្រី។
លើសពីហ្នឹង ភាពទាក់ទាញផ្នែកកាមារម្មណ៍ នាង Carolina Ardohain ឬ Pampita គឺស្ថិតត្រង់កែវភ្នែកពណ៌ត្នោតក្រមៅ នៅពេលនាងសំឡឹងចំប្រុសណាម្នាក់ ហាក់ដូចដោតព្រួញកាមទេព ចាក់ទម្លុះបេះដូងបុរសនោះ ឱ្យធ្លុះធ្លាយគ្មានអ្វីនឹងសង្គ្រោះឡើយ។ ម្ល៉ោះហើយ ទើបត្រូវបានគេជ្រើសរើសឱ្យធ្វើជាប្រធានគ្រប់គ្រង ក្រុមនារីបង្ហាញម៉ូដ Dotto Models នោះ គឺជាអ្វី ដែលនាងស័ក្តិសមនឹងទទួល៕