ម្តាយមីង​កំពុង​ដេក​ឈឺ ត្រូវ​ក្មួយ​ដែល​តណ្ហា​ឡើង​ពុះកញ្ជ្រោល​ដល់​កម្រិត ចាប់រំលោភ​រហូតដល់​បានសម្រេច​

, , Leave a comment

​ខេត្តតាកែវ ៖ ជនសង្ស័យ​ល្មោភកាម ខណៈដែល​តណ្ហា​ឡើង​ពុះកញ្ជ្រោល​ពេញបន្ទុក បានធ្វើការ​ចាប់រំលោភ​ម្តាយមីង​កំពុង​ដេក​ឈឺ រហូតដល់​បា​ន​សម្រេច​កាលពី​ថ្ងៃទី​៣១ ខែមីនា​វេលា​ម៉ោង​៨​យប់ នៅផ្ទះ​ជនរងគ្រោះ​ស្ថិត​ក្នុងភូមិ​ត្រពាំង​កែស ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​ត្រូ​វ​បា​ន​​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៤​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ចាប់រំលោភ​ម្ដាយមីង​របស់ខ្លួន​មានឈ្មោះ អូន ពន្លក អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ជា​មនុ​ស្សញៀន​ថ្នាំ​ផងដែរ ដោយឡែក​ស្ត្រី​រងគ្រោះ អាយុ​៤៧​ឆ្នាំ ជា​មនុស្ស​មាន​ជំងឺ​ប្រចាំកាយ​ដេក​នឹង​ក​ន្ទេ​ល​រាប់​ឆ្នាំ​មកហើយ​។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា មុនពេល​កើតហេតុ​ជនសង្ស័យ​រួម​នឹង​មិត្តភក្ដិ​ម្នាក់ទៀត បានមក​កាន់​ផ្ទះ​ជនរងគ្រោះ​ក្នុង​គោលបំណង​ផឹ​ក​ស៊ី ។ បន្ទាប់ពី​ជួបគ្នា​ជាមួយ​មិត្តភក្ដិ​ហើយ​កូនប្រុស​របស់​ស្ត្រី​រងគ្រោះ​ក៏បាន​ចេញទៅ​ទិញ​ស្រា​ផឹក ជាមួយ​មិត្តភក្ដិ​ម្នាក់ទៀត ដោយ​ទុក​ឲ្យ​ជន​ជ​ន​ស​ង្ស័​យ​​នៅ​ម្នាក់ឯង​ជាមួយ​ម្ដាយ​ដែលមាន​ជំងឺ​ដេក​នឹង​កន្ទេល​នោះ​។ ពេល​កំពុងតែ​ដេក​នៅ​ម្នាក់ឯង​ស្រាប់តែ​ឈ្មោះ ពន្លក ឡើងមក​ចាប់រំលោភ​រូ​ប​គា​ត់​​រហូត​បានសម្រេច​។ គាត់​ខំប្រឹង​រើ​បម្រាស់​តែ​រើ​ពុំរួច ព្រោះ​មិនមាន​កម្លាំង​ទើប​បណ្តោយឱ្យ​ក្មួយ​នោះ​ធ្វើតាម​អំពើ​ចិត្ត​ទៅ​។

 

​ជនសង្ស័យ​បាន​ប្រាប់​ប៉ូលិស​ដោយ​ទទួលស្គាល់ថា រូបគេ​ពិតជា​បាន​រំលោភ​ម្តាយមីង​ឯង​មែន​៕

03-4-2014

 

Leave a Reply

(*) Required, Your email will not be published