បាត់​ខ្លួន​មួយ​យប់ ព្រឹក​ឡើង​ប្រទះឃើញ​សព​អណ្តែត​ទឹក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កុមារា​អាយុ​៣​ឆ្នាំ​ម្នាក់ បាត់​ខ្លួន​ពី​ផ្ទះ​១​ថ្ងៃ​១​យប់ ស្រាប់តែ​គេ​ប្រទះឃើញ​សព​អណ្តែត​ទឹក​រណ្តៅ​ដី កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

 

​កុមារា​រងគ្រោះ​ឈ្មោះ ខន សុខ​ណា អាយុ​៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ ណេង សុខ អាយុ​៣១​ឆ្នាំ និង​ម្តាយ​ឈ្មោះ នឿន សារី មុខរ​បរជាកសិករ ។ បើតាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា កុមារា​រងគ្រោះ​បាន​បាត់​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៤ ដោយ​មិនដឹង​ទៅ​ទីណា លុះ​មកដល់​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ ស្រាប់តែ​គេ​ប្រទះឃើញ​សព​អណ្តែត​ទឹក​រណ្តៅ​ដី​តែម្តង ៕

02-4-2014 (1) 02-4-2014

 

Leave a Reply

(*) Required, Your email will not be published