បន្ថែម​រស​និយម នៃ​អត្ថ​ជីវិត ដល់​ដៃគូ​ដើម្បី​រឹតចំណង​ស្នេហ៍​ផ្អែមល្ហែម និង​ភាព​ស្រណុក​ស្រួល

, , Leave a comment

ភាព​ផ្អែមល្ហែម​គឺជា​ចំណុច​ចង់បាន​របស់​គូស្នេហ៍​ទាំងឡាយ​ដែល​ប្រាថ្នា​ចង់​រួមរស់​ក្នុង​រង្វង់​នៃ​ការ​ថ្នាក់ថ្នម ប្រកបដោយ​ភាពកក់ក្តៅ ។ ខាងក្រោម​នេះ​ជា​គន្លឹះ​សាមញ្ញៗ មួយចំនួន​តែ​ទទួល បាន​ផល ជាទី​គាប់ចិត្ត​ក្នុងការ​លួងលោម ឲ្យ​មិត្តស្រី​របស់​អ្នក​រំភើប​បំផុត​ក្នុង​ឆាកជីវិត​របស់​នាង​។ ចំ​ណុ​ច​​ទាំងអស់នោះ​រួមមាន​ដូចតទៅ​៖

Horro Story

​ចំណុច​ទី​១៖​ភាគី​បុរស​គប្បី​ត្រូវ​និយាយ​សរសើរ​នាង​។ ពាក្យ​សរសើរ​នៅ​ចំពោះមុខ​គេឯង ឬ​នៅតែ​ពីរ​នាក់​ក៏ដោយ​ក៏​អាចធ្វើ​ឲ្យ​នាង​សប្បាយចិត្ត​ដែរ​។ ប៉ុន្តែ​សូមកុំ​សរសើរ​ក្នុងន័យ បញ្ជោរ​ខ្លាំង​ហួសពេក ព្រោះ​វា​នឹង​អាច​បង្ករ​ជា​បញ្ហា​បាន​។​

 

​ចំណុច​ទី​២៖​ផ្តល់​កាដូ​ពិសេស​ជូន​នាង​។ អ្នក​អាច​ជូន​ជា​កាដូ​អាចជា​ខោអាវ​ដែល​នាង​ស្រឡាញ់ ផ្កា​ស្រស់ ឬ ស្ករ​គ្រាប់ ការ៉េម ដែល​នាង​ចូលចិត្ត ឬ​របស់​បន្តិចបន្តួច ដោយ​មិនចាំបាច់​តែ​របស់​មានតម្លៃ ឬ​ចាំតែ​ជូន​នាង​ក្នុង​ថ្ងៃកំណើត​នោះឡើយ​។ ថ្ងៃ​ធម្មតា​ក៏​អាច​ក្លាយជា​ថ្ងៃ​ពិសេស​បានដែរ​។​

 

​ចំណុច​ទី​៣៖​បញ្ចៀស​ការជេរប្រមាថ​គ្នា​ទៅវិញទៅមក​ក្នុងពេល​ដែលមាន​ជំលោះ​។ ព្រោះ​ពេលដែល​អ្នក​ស្រែក ឬ​និយាយ​ខ្លាំងៗ អាចធ្វើ​ឲ្យ​មិត្តស្រី​របស់​អ្នក មាន​អារម្មណ៍​ភ័យខ្លាច​ដក់​ជាប់​រហូត​។ ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ទាំងសងខាង​។​

 

​ចំណុច​ទី​៤៖​ជួយ​នាង​ឲ្យ​អស់​លទ្ធភាព ពេលដែល​នាង​ជួប​ទុក្ខលំបាក​។ ធម្មតា​ដូចជា​ពេល​នាង​ចំអិន​ម្ហូបអាហារ ឬក៏​លាង​សម្អាត​ចាន​ផ្សេងៗ អ្នក​អាច​ចូលទៅ​ជួយ តែ​មិត្តស្រី​របស់​អ្នកភាគច្រើន​ប្រាកដជា​និយាយថា មិន​អី​ទេ ព្រោះនេះ​ជា​ភារកិច្ច​នារីៗ (​ក្នុង​ចិត្ត​នាង​អ្នកជា​បុរស​ដ៏​ទន់ភ្លន់​រួច​បាត់ទៅហើយ​)​។​

 

​ចំណុច​ទី​៥៖​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រួសារ សាច់ញាតិ​មិត្តភក្តិ​រប​ស់​នាង​។ ចំណុច​នេះ​អាចធ្វើ​ឲ្យ​នាង​សប្បាយចិត្ត និង​មាន​មោទនភាព​ចំពោះ​អ្នក​។​

 

​ចំណុច​ទី​៦៖​យកចិត្តទុកដាក់​ចំពោះ​នាង និង​ថ្ងៃ​ពិសេស​របស់​អ្នក​ទាំងពីរ ដូចជា​ថ្ងៃ​ខួបកំណើត ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នារីៗ​តែងតែ​ត្រូវការ កា​រ​យ​ក​ចិត្តទុកដាក់​លើ​រឿង​ទាំងនោះ​។​

 

​ចំណុច​ទី​៧៖​និយាយថា អ្នក​ស្រឡាញ់​នាង​ឲ្យ​បាន​ញឹកញាប់ ព្រោះ​ពាក្យ​នេះ​មិន​ត្រូវការ​ការពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​នោះទេ ពួក​ប្រុសៗ​យើង​គួ​រ​តែយល់ច្បាស់​ហើយ​។​

 

ប្រសិនបើ​អ្នក​អាចធ្វើ​បាន​នូវ​ចំណុច​ទាំងអស់នេះ យើងខ្ញុំ​ជឿជាក់ថា​វា​ប្រាកដជា​អាចជួយ​ស្រោចស្រង់​បាន​នូវ​បញ្ហា​ដែល​ធ្លាប់​ជួបប្រទះ​កន្លងមក ហើ​យ​​ប្រសិនបើ​គូស្នេហ៍​ថ្មោងថ្មី ច្បាស់​ជា​ស្គាល់​រសជាតិ​ពិត​នៃ​ស្នេហា​ជាក់​ជាមិនខាន​ឡើយ​

 02-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published