ខេត្តកណ្តាល ៖ ភាពខឹងសម្បារ និងអំពើហិង្សាជាដើមចមដែលធ្វើឲ្យស្ត្រីម្នាក់គិតខ្លី ព្យាយាមសម្លាប់ខ្លួន ក្រោយពីកើតមានជម្លោះពាក្យសម្តីជាមួយបុរសជាប្តី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
ស្ត្រីរងគ្រោះឈ្មោះ នាង ឡេង អាយុ២៦ឆ្នាំ មុខរបរជាកសិករ មានប្តីនិងកូនបច្ចុប្បន្នស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុបុរសជាប្ដីបានបើករថយន្ដដឹកអង្កាមឲ្យគេនៅក្នុងភូមិ ។ ពេលមកដល់មិនឃើញប្រពន្ធនៅផ្ទះបុរសជាប្តីក៏ប្រើកូនឱ្យទៅដើររកម្តាយ និងហៅឲ្យត្រឡប់មកផ្ទះ។ ក្រោយពីកូនដើររកឃើញហើយនោះក៏បានប្រាប់ឲ្យមកផ្ទះ ។ ពេលស្ត្រីរងគ្រោះមកដល់ផ្ទះក៏ឈ្លោះប្រកែកជាមួយប្ដីយ៉ាងខ្លាំងរឿងបាត់ចិញ្ចៀនទម្ងន់មាស១ជីកន្លះ ។ បន្ទាប់ពីឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ.ក ស្ត្រីរងគ្រោះក៏បានរត់ឡើងទៅលើផ្ទះហើយបិទទ្វារ សម្ងំលេបថ្នាំពុលដើម្បីបញ្ចប់ជីវិត។ ភ្លាមៗនោះបុរសជាប្តី និងឪពុកម្តាយដឹងនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលពេលទៅដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។
ស្ត្រីរងគ្រោះក៍ន្លងមកធ្លាប់លេបថ្នាំធ្វើអត្តឃាតចំនួន៣លើករួច មកហើយ តែត្រូវបានបុរសជាប្តី និងឪពុកម្តាយជួយទាន់ពេលវេលា ទើបមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។ តែម្តងនេះពុំមាននណាម្នាក់ជួយទាន់ពែលវេលា ស្ត្រីរងគ្រោះក៍បានស្លាប់តាមបំណងតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលស្រុកមុខកំពូលបានជុះទៅពិនិត្យសាកសពជនរង គ្រោះហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានលេបថ្នាំបំពុលធ្វើអត្តឃាត់ប្រាកដមែន ។ បន្ទាប់ពីពិនិត្យ រួចរាល់ហើយនេះសាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕