ខេត្តសៀមរាប ៖ មន្ត្រីយោធា៤នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបសហការជាមួយមន្ត្រីបរិស្ថានតំបន់ការពារទេសភាពអង្គរធ្វើការឃាត់ខ្លួនមន្ត្រីយោធា៤រូប ខណៈដែលពួកគេកំពុងដឹកឈើគ្រញូងដែលបង្ក្រប់ក្នុងរថយន្តដែលមានស្លាកលេខ ខ.ម កាលពីវេលាម៉ោង២រំលងអាធ្រាតថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចខាងត្បូងប្រាសាទអង្គរតូចស្ថិតក្នុងតំបន់ការពារទេសភាពអង្គរ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហេង ធី អាយុ២៧ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញទី២ឈ្មោះ តិត វិសុទ្ធ អាយុ៣៥ រស់នៅខេត្តសៀមរាប ទី៣ឈ្មោះ សៅ វណ្ណ រស់នៅកំពង់ចាម និងទី៤ លី វណ្ណថន រស់នៅស្រុកពួក ខេត្តសៀមរាប អ្នកទាំង៤ជាមន្ត្រីយោធាឋិតនៅកងពលតូចលេខ៧ ។ រថយន្តដែលបានបង្កប់ឈើគ្រញូងនេះម៉ាកធុនត្រាសេរី២០០៧ព័ណខៀវទឹកប៊ិចបិទស្គុតព័ណសរពាក់ស្លាកលេខ.ខ.ម.០២.២៦៩៨.ឈើទាំងអស់មានចំនួន១០៥ស្មើនិង៣៦៦ដុំ។
ពាក់ព័ន្ធទៅនឹងការបង្ក្រាបការដឹកជញ្ជូនឈើគ្រញូងរហូតដល់ការចាប់ខ្លួនមន្ត្រីយោធានេះត្រូវបាន ប្រភពដោយឡែកមួយទៀតលួចបង្ហើបឲ្យដឹថាមានសមត្ថកិច្ចមានវត្តមានឈជើងនៅខេត្តសៀមរាបជាច្រើនស្ថាប័នបាននាំគ្នាឃុបឃិតស៊ីសំណូកជាមួយក្រុមឈ្មួញឈើក្រញងក្នុងនោះមានដឺបេខេត្តសៀមរាប ដឺបេអគ្គបញ្ជាការកងទពជើងគោក ប៉េអឹមផ្ទៃប្រទេស ប៉េអឹមខេត្តសៀមរាប ប៉ូលិសក្រសួង ប៉ូលីសខេត្ត មន្ត្រីមន្ទីរអធិការកិច្ចទាំនាក់ទំនង់រដ្ឋសភានិងព្រឹត្តសភាខេត្ត.មេព្រៃសៀមរាប.មេព្រៃក្រសួងរួមជាមួយអ្នកកាសែតមួយក្រុមទៀតផងដែរ។
ប្រភពបង្ហើបបន្តថាសមត្ថកិច្ចទាំងនេះបានបើកដៃឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងតាមផ្លូវលេខ៦៧និងផ្លូវលេខ៦៨យ៉ាង គគ្រឹកគគ្រេងបំផុតដោយមិនបានអនុវត្តបង្ក្រាបនូវការដឹកជញ្ជូនឈើនោះឡើយផ្ទុយទៅវិញក្រុមមន្ត្រីទាំងនេះបាននាំគ្នារស៊ីសំណូកពីឈ្មួញឈើដោយគ្មានញញើតដៃបន្តិចសោះឡើយ។
ជនសង្ស័យទាំង៤នាក់នេះត្រូវបានបញ្ជូនទៅស្ថាប័នតុលាការសៀមរាបរួមជាមួយឈើក្រញូងចំណែករថយន្តរក្សាទុកនៅអធិការនគរបាលក្រុងសៀមរាប។ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបលោកសំរិទ្ធសាខុនបានឲ្យដឹងថាជនសង្ស័យទាំង៤បាក់ដែលបានឃាត់ខ្លួននោះត្រូវបានចោទពីបទដឹកជញ្ជូនឈើប្រណីតគ្នានការអនុញ្ញាតិ។
ប្រភពបង្ហើបបន្តថាសមត្ថកិច្ចទាំងនេះបានបើកដៃឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងតាមផ្លូវលេខ៦៧និងផ្លូវលេខ៦៨យ៉ាងគគ្រឹកគគ្រេងបំផុតដោយមិនបានអនុវត្តបង្ក្រាបនូវការដឹកជញ្ជូនឈើនោះឡើយផ្ទុយទៅវិញក្រុមមន្ត្រីទាំងនេះបាននាំគ្នារស៊ីសំណូកពីឈ្មួញឈើដោយគ្មានញញើតដៃបន្តិចសោះឡើយ៕