រថយន្ត​ដឹក​កម្ទេច​ថ្ម ខុស​បច្ចេកទេស​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង សំណាង​គ្មាន​អ្នករងរបួស​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៤​និង​៤៤​នាទី​ល្ងាច​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៤ រថយន្ត​ដឹក​កំទេច​ថ្ម​មួយគ្រឿង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បាន​ក្រឡាប់​ផ្ងារជើង​ច្រងាង​នៅក្នុង​ការដ្ឋាន​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ជិត​ក្រុមហ៊ុន លី​ហួរ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ប៉ុន្តែ​ករណីនេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​នោះទេ ។​

 

​ប្រភពព័ត៌មាន​ពី​កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ម្នា​ក់បាន​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​02-3-7969 ដឹក​កម្ទេច​ថ្ម​ពេញ​ក្នុង​រថយន្ត ហើយ​បានមក​ចត​នៅក្នុង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​មួយកន្លែង​ត្រង់ចំណុច​កើតហេតុ​បន្ទាប់មក​រថយន្ត​ក៏បាន​ចាប់ផ្តើម​បែន​ទម្លាក់​កម្ទេច​ថ្ម​ចេញពី​រថយន្ត តែដោយសារ​ការ​បែ​នក​ម្ចេ​ច​ចេញ​របស់​បុរស​ខាងលើ​ខ្វះ​បច្ចេកទេស ក៏​បណ្តាល​ឲ្យ​រថយន្ត​ផ្អៀង​ម្តងៗ​បន្តិច​រហូត​ក្រឡាប់​ភីង​ផ្ងារជើង​ច្រងាង ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មនុ​ស្សណា​ម្នាក់​ត្រូវ​រងរបួស​នោះទេ ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ពិនិត្យ​ជាក់ស្តែង​ឃើញថា​មិនមាន​ប៉ះពាល់​អ្វី ដល់​ទ្រព្យសម្បត្តិ​សារ​ណៈ នឹង​ទ្រព្យសម្បត្តិ​ឯកជន​នោះ សមត្ថកិច្ច​ក៏​សម្រេច​ឲ្យ​ម្ចាស់​ការហៅ​រថយន្តស្ទូច មក​ស្ទូច​ក្រឡាប់​មួយគ្រឿង​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​វិញ​៕

02-4-2014 (1) 02-4-2014 (2) 02-4-2014 (3) 02-4-2014 (4)

 

Leave a Reply

(*) Required, Your email will not be published