រថយន្ត​តូ​យូ​តាព្រូសបើក​បុក​រះ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​២០​ផ្ទាំង ​និង​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​រងរបួស​ធ្ងន់​និង​ស្រាល​ពីរ​នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី​បាន​បាក់​រង​ការខូចខាត​ចំនួន​២០​ផ្ទាំង​ដោយសារតែ​រថយន្ត​តូ​យូ​តា ព្រូស មួយគ្រឿងម្ចាស់​ស្រវឹងស្រា​ធ្លាក់​ភ្នែក​បាន​បើក​បុក​រះ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​ខ្ទាត​ទៅ​ប៉ះ​និង​ម៉ូតូ​មួយគ្រឿង​ទៀ​ត​ធ្វើ​ឲ្យ​មនុស្ស​ពីរ​នាក់​រង​ធ្ងន់​និង​ស្រាល​កាលពី​វេលា​ម៉ោង​៥ និង​២០ នាទី​ទៀបភ្លឺ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខក្រសួង​កា​ពារ​ជាតិ តាម​បណ្ដោយ​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

 

​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មាន​រថយន្ត​ព្រូស​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ  2X- 4584 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹងស្រា ហើយ​បានរួម​ដំណើរ​ជាមួយ​បុរស​ម្នាក់ទៀត​នោះបាន​ធ្វើដំណើរ​តាម​ប​ណ្ដោយ​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ផ្លេកបន្ទោ​ល​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅ​បុ​ក​រះ​ និង​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​រង​ការខូចខាត​អស់​ចំនួន​២០​ផ្ទាំង​ហើយ​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាន​ខ្ទាត​ទៅ​ប៉ះ​និង​ម៉ូតូ​មួយ​ម៉ាក ហុងដា​ឌ្រឹ​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1P- 1174 ដែល​ជិះ​ធ្វើដំណើរ​ដោយ​ប្តី​ប្រពន្ធ​កូន​៣​នាក់​បណ្ដាល​ឲ្យ​ដួល​ម៉ូ​តូ​រងរបួស​ធ្ងន់ ​និង​ស្រាល​ត្រូវគេ​ដឹង​យកទៅ​មន្ទីរពេទ្យ​ភ្លាមៗ ​ហើយ​ចំណែក​រថយន្ត​បង្កហេតុ​នេះ​បាន​បែក​កង់​ខាងមុខ​ផ្នែក​ឆ្វេង​ទៅមុខ​លែងរួច ហើយ​ម្ចាស់​រថយន្ត​បើកទ្វារ​ចេញ​ក្រៅ​និង​គេចខ្លួន​បាត់ស្រមោល​។​

 

​ប្រភពព័ត៌មាន​បានអោយ​ដឹង​ទៀតថា​ក្រោយពេល​កើតហេតុ​ប្រហែល​១០​នាទី​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​ធ្វើការ​វាស់វែង​និង​អូស​រថយន្ត បង្កហេតុ​នេះ​យកទៅ​ការិយាល័យ​ចរាចរជើងគោក​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​៕​

01 02

 

Leave a Reply

(*) Required, Your email will not be published