តុលាការ​ផ្តន្ទាទោស​អតីតមន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​កូនស្រីពីបទជួញដូរ​គ្រឿងញៀន​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​និង​កូនស្រី​វ័យ​១២​ឆ្នាំ ជាប់ចោទ​ពីបទ​ជួញដូរ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​កាលពី​ខែ​ក​ញ្ញា​ ឆ្នាំ​២០១៣ កន្លងទៅ បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​រឿងក្តី​នេះ​មក​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៤​។​

 

​លោកស្រី ចាំង ស៊ី​ណាត ប្រធាន​ក្រុមប្រឹក្សា បាន​ផ្តន្ទាទោស​ឈ្មោះ ឆាយ ជី​ម ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស ដាក់​ព​ន្ឋ​នាគារ​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១២​លាន​រៀល និង​ផ្តន្ទាទោស​កូនស្រី​ឈ្មោះ ឆាយ រស្មី ហៅ​ស្រី​ស អាយុ ១២​ឆ្នាំ ដាក់​ព​ន្ឋ​នាគារ ២​ឆ្នាំ​៦​ខែ តែ​ព្យួរ​ទាំងអស់ ពីបទ ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​

 

​ជនជាប់ចោទ​២​នាក់​ឪពុក​កូន​នេះ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន កាលពី​ថ្ងៃ ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​ផ្ទះ​ស្ថិត​ក្នុងភូមិ​-​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង ដកហូត​បាន​ម្សៅ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ចំនួន ៨ កញ្ចប់ ប្រភេទ​យ៉ាម៉ា​ចំនួន ១០ គ្រាប់ និង​កាំភ្លើងខ្លី​មួយ​ដើម ទុក​ធ្វើជា​វត្ថុតាង​៕

01-4-2014

 

Leave a Reply

(*) Required, Your email will not be published