ប្រទេសចិន ៖ ប្រភពព័ត៌មានពីគេហទំំព័រ ហ្គោឡូប៊លថាម បានរាយការណ៍ពីប្រទេសចិនមកថា នៅទីក្រុង Shengyang ភាគឦសាននៃប្រទេសចិន បុរសម្នាក់បានសាងព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយដែលធ្វើឲ្យមនុស្សជាច្រើនស្រឡាំងកាំង ដោយសារតែគាត់មានមុខមាត់ស្រដៀង និងមានការតុបតែងខ្លួនដូចមេដឹកនាំផ្តាច់ការកូរ៉េខាងជើង គឹម ជុងអ៊ុន ។ ក្រុមអាជីវករដែលពុំត្រូវបានបញ្ចេញឈ្មោះរូបនេះ ពុំត្រឹមតែមានម៉ូតសក់ដូចលោក គឹម ប៉ុណ្ណោះទេ តែថែមទាំងមានទម្រង់មុខស្រដៀងនឹងលោកគឹមទៀតផង ។
មនុស្សជាច្រើនត្រូវបានទាក់ទាញឲ្យទៅកាន់តូបលក់ដូររបស់គាត់ ដើម្បីផ្តិតយករូបភាពគាត់ជារៀងរាល់ថ្ងៃ ។ ប្រការនេះ មិនគ្រាន់តែជំរុញមុខរបររបស់គាត់ឲ្យកាន់តែកាក់កបប៉ុណ្ណោះទេ ប៉ុន្តែ គាត់ក៏បានក្លាយជាតារាល្បី១រូប នៅលើបណ្តាញសង្គមផងដែរ។ គេក៏នៅតែមិនដឹងថា តើបុរសរូបនេះបានធ្វើខ្លួនឯងឲ្យស្រដៀងនឹងលោក គឹម ជុងអ៊ុន ជាចេតនាជំរុញអាជីវកម្មរបស់គាត់ ឬ វាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះទេ? ។ រៀងរាល់ពេលដែលអ្នកគាំទ្ររបស់គាត់មកកាន់តូបលក់ដូរ ដើម្បីសួរសំណួរដដែលនោះៗ គាត់តែងនិយាយបែបកំប្លែងលេងថា គាត់នឹងផ្តល់ចម្លើយ ប្រសិនបើពួកគេទិញសាច់ (Shashlik) កាន់តែច្រើននោះ ! ៕