២២​ថ្នេរ ជា​ចំណង​រង្វាន់​ដែល​បានទទួល​ពី​ជម្លោះ​ពាក្យសម្តី ដែល​អ្នកចាញ់​ដេកពេទ្យ អ្នកឈ្នះ​ដេក​គុក​

, , Leave a comment

​ខេត្តកណ្តាល ៖ យុវជន​ម្នាក់​បាន​រងរបួស​ក្បាល និង​លើ​ផ្ទៃមុខ​ដេរ​ចំនួន​២២​ថ្នេរ បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសំដី​គ្នា​ក្នុង​វង់រាំ​ធុងបាស់ ហើយ​ត្រូវបាន​គូទំនាស់​វាយ​បណ្តាល​ឲ្យ​របួស កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៤ ចំណុច​ផ្ទះ​មាន​រៀបចំ​ពី​ធី​កាត់​ចំណងដៃ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អ​ង្គ​ស្នួ​ល ខេត្តកណ្តាល ។

 

​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ ហេង លីម​គា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​ឈូ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ វ៉ន ភារ​ម្យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​កា​ត់​ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល រងរបួស​ក្បាល និង​ផ្ទៃមុខ​ដេរ​២២​ថ្នេរ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​កាត់​ចំណងដៃ​កូន​អ្នកស្រុក ក្នុ​ង​ភូ​មិ​​ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយពី​ពិសារ​ភោ​ជនី​ហារ និង​មាន​ផឹកស្រា​ផង​នោះ​ក៏មាន​កម្មវិធី​រាំ​ធុងបាស់​កម្សាន្ត​លេង​ផងដែរ ខណៈនោះ​ជ​ន​ស​ង្ស័​យ និង​ជនរងគ្រោះ​បាន​ចូលទៅ​រាំលេង​កម្សាន្ត​ជាមួយ​ភ្ញៀវ​ដទៃទៀត ។ ពេល​កំពុង​រាំ​នោះ​ជនសង្ស័យ​និង​ជនរងគ្រោះ ក៏បាន​កើតមាន​ទំនាស់​ពា​ក្យសំដី​គ្នា ខណៈនោះ​ជនរងគ្រោះ​ក៏បាន​ស្ទុះ​ដាល់​ទៅលើ​ជនសង្ស័យ​តែ​ដាល់​មិន​ត្រូវធ្វើ​ឲ្យ​ជនសង្ស័យ​មានឱកាស​វាយ​ក្បាល​មួយ​កែវ​វិញ ប​ណ្តា​ល​​ឲ្យ​រងរបួស​តែម្តង ។​

 

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ឃុំ​ពើក​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើ​​ម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែកឯ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

01-4-2014

 

Leave a Reply

(*) Required, Your email will not be published