សម្លាប់ ប្លន់​យក​ទ្រព្យសម្បត្តិ មិនបាន​ប៉ុន្មាន​ថ្ងៃ ឈាម​ស្រេក ស្បែក​ហៅ ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ ជនសង្ស័យ​ដែលជា​ឃាតក​ជនដៃដល់​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ដែល​សម្លាប់​ស្ដ្រី​ម្នាក់​នៅលើផ្ទះ​ប្លន់​យកប្រាក់ ហើយ​រ​ត់​គេ​ចខ្លួន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ហើយ​បញ្ជូន​ទៅកាន់​តុលាការ​កាល​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ក្រឹម ដោ ហៅ​យាយ​ផូ អាយុ​៦៦​ឆ្នាំ រងរបួស​ជាច្រើន​កាំបិត​បណ្ដាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ក្រុមចោរ​បាន​យក​ទ្រ​ព​សម្បត្ដិ​ប្រាក់​ថៃ​ចំនួន​៥​ម៉ឺន​បាត មាស​ទម្ងន់ ៨​ជី​រត់​គេចខ្លួនបាត់​។ ចំណែក​បុរស​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ផន សុ​ភ័​ណ្ឌ អាយុ​៤០​ឆ្នាំ ជា​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​៥០៦ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។​

 

​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា កាលពី​ម៉ោង​២​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ ខ្លួន​បាន​ស៊ីផឹក​ជាមួយ​អ្នកភូមិ​ពេល​ផឹកស៊ី​ចប់​បាន​បបួល​ក្មេងៗ​ទៅ​ទិញ​ថ្នាំញៀន​យកមក​ជក់​នៅ​ចំណុច​ស្ពាន​ដំរី​ស្លាប់​កណ្ដាល​វាលស្រែ លុះ​ជក់​អស់​បាន​បែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន ។ រហូតដល់​ម៉ោង​១៩​និង​៣០​នាទី​ខ្លួន​បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ​រ៉ុង​ទៅ​ទិញ​ថ្នាំញៀន​មក​ជក់​ទៀត​រួច​បែក​គ្នា ។ នៅវេលា​ម៉ោង​៨​យប់​ខ្លួន​បាន​ដើរ​ចេញពីផ្ទះ​ទៅដល់​ចំណុច​ស្ពាន​តា​ហ៊ឺ​កំពុង​រង់ចាំ​ម៉ូតូឌុប​ក៏បាន​ជួប​អ្នក​ស្គាល់គ្នា​ឈ្មោះ រិ​ទ្ធ អាយុ​២៩​ឆ្នាំ ធ្លាប់ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ជាមួយគ្នា ។ ឈ្មោះ រិ​ទ្ធ បាន​សួរ​ខ្លួន​ថា កន្លែង​ណា​អាច​ប្លន់​បាន​ពេលនោះ​ខ្លួន​បាន​តប​វិញ​ថា មិនដឹង​ទេ ។ រួច​ពួកយើង​នាំគ្នា​ជិះ​ម៉ូតូឌុប​មក​ភូមិ​ល្វា​។ ពេលមកដល់​ផ្ទះ​យាយ​ផូ ឈ្មោះ រិ​ទ្ធ បាន​សួរ​បញ្ជាក់ថា ផ្ទះ​នរណា​គេ ហើយ​ឈ្មោះ រិ​ទ្ធ បាន​យក​កាំបិត​ស្នៀត​ដែល​ទិញ​ពី​ថៃ​បង្ហាញ​ឱ្យ​ខ្លួន​ឃើញ ។ ពេលនោះ​ឈ្មោះ រិ​ទ្ធ ជា​អ្នក​ឡើងលើ​ផ្ទះ​ខ្លួន​នៅចាំ​មើលផ្លូវ​ខាងក្រោម ។ រិ​ទ្ធ បាន​សំឡុត​យាយ​ផូ​ឱ្យ​យកប្រាក់ ហើយ​ចាក់​ជាច្រើន​កាំបិត ពេលនោះ​យាយ​ផូ​បាន​ស្រែក​ឱ្យគេ​ជួយ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

01-4-2014 (1) 01-4-2014 (2)

 

Leave a Reply

(*) Required, Your email will not be published