ខេត្តបាត់ដំបង ៖ សេចក្តីរាយការណីពីខេត្តបាត់ដំបងបានឲ្យដឹងថា មន្ត្រីបុគ្គលិកមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានត្អូញត្អែរថា លោកស្រី ព្រំ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មបានក្តោបការងារ និងបង្ហាញភាពអំនួតក្អេងក្អាងលាក់បាំងការពិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន កិបកេងប្រាក់បៀវត្សរ៍លាក់ទុកឈ្មោះមន្ត្រីខ្មោច ដែលគ្មានវត្តមានមកបំពេញការងារតែមានឈ្មោះបើកប្រាក់ខែជាប់ជាប្រចាំ កិបកេងប្រាក់មន្ត្រីជាប់កិច្ចសន្យា និងកាត់ប្រាក់បុគ្គលិកតាមតែអំពើចិត្ត។