រាជធានីភ្នំពេញ ៖ ពិធីការិនីដ៏មានឥទ្ធិពល ចាស់វស្សាប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន អ្នកនាង យុគ ចិន្តា ត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាស្រីមួយដួងដែលមានការនិយមជាមួយការតុបតែងខ្លួនបែបជានារីស៊ីវិល័យ។ ជារឿយៗ គេតែងតែឃើញនាងបង្ហាញវត្តមានក្នុងឈុតសម្លៀកបំពាក់យ៉ាងស្រស់សោភា បញ្ចេញសាច់សខ្ចីប្រៀបដូចជាបណ្តូលចេក ។ ការបង្ហាញស្ទីលថ្មីខុសពីតារាស្រីដទៃ ដែលធ្លាប់តែបញ្ចេញភាពសិចស៊ីជាមួយសម្រស់ដើមទ្រូង និងការស្លៀកពាក់បែបខើចលើខើចក្រោម ។
ទោះជាពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា មានវ័យកាន់តែច្រើនក៏ដោយ តែបើនិយាយពីរូបសម្រស់វិញ គឺនាងនៅតែរក្សាបានភាពស្រស់ស្អាត មិនចាញ់តារាស្រករក្រោយនោះទេ។ ជារឿយៗគេតែងតែឃើញនាងចូលចិត្តពត់ពែន បញ្ចេញស្ទីលថតរូប ជាមួយស្នាមញញឹមពព្រាយនៅចំពោះមុខកាមេរ៉ា៕