ប្រទេសចិន ៖ ស្របពេលដែលជំងឺកាចសាហាវមួយចំនួនកំពុងរាតត្បាតពេញប្រទេសចិន ក៏ដូចជាពិភពលោកតែនាង Miru Kim តាំងចិត្តសម្តែង។ ប៉ុន្តែសម្រាប់លើកតម្កើងសិល្បៈបង្ហាញម៉ូដបែបស្ទីលជីវិតថ្មីរបស់ខ្លួន Miru Kim បានសម្រេចចិត្តស្រាតសម្លៀកបំពាក់សល់តែរាងកាយអាក្រាត ដែលននោលគោកឥតមានបិទបាំងអ្វីសូម្បីបន្តិច ។ ដើម្បីទៅរស់នៅក្នុងទ្រុងជាមួយសត្វជ្រូក បានរយៈពេល 104 ម៉ោង ទាំងថ្ងៃទាំងយប់ ដោយគ្មានឃ្លាតឆ្ងាយ ឬចាកចេញទៅណាមកណាមួយជំហានឡើយ។
នាង Miru Kim ដែលត្រូវបានគេស្គាល់ថា ជាអតីតនិស្សិតពេទ្យបច្ចុប្បន្នជាតារាបង្ហាញម៉ូដមួយរូបមានរសនិយកនូវស្ទីលជីវិត ប្លែកៗ តម្រូវឱ្យស្នាក់នៅក្នុងបន្ទប់មូយ ដោយតុបតែងឱ្យដូចទ្រុងសត្វចិញ្ចឹមបែបសិល្បៈ ក្នុងចំណោមវិចិត្រសាល Art Basel នាទីក្រុង Miami ដូច្នេះភ្ញៀវទេសចរ អាចនាំគ្នាចូលមើលរាងកាយអាក្រាតរបស់នាង ក្នុងជីវភាពរស់នៅជាមួយសត្វជ្រូក តាមបង្អួចកញ្ចក់ បានយ៉ាងជិត ងាយស្រួល និងច្បាស់ផ្ទាល់ភ្នែក។
ស្ថិតនៅក្នុងជីវភាពទទួលទានដំណេក និងទទួលទានអាហារ ជាមួយសត្វជ្រូកពីរក្បាល ហ៊ុំព័ទ្ធដោយការដាក់របងជុំវិញបង្អួចកញ្ចក់ដ៏ធំមួយ ដែលជាផ្នែកមួយនៃការសម្តែងសិល្បៈរបស់ Miru Kim ក្រោមប្រធានបទ “ ខ្ញុំចូលចិត្តជ្រូក ជ្រូកចូលចិត្តខ្ញុំ ”។ ទន្ទឹមនឹងការសម្រេចចិត្ត រស់នៅជាមួយសត្វជ្រូក រយៈពេល 104 ម៉ោង នាងបានព្រលយសម្តីថា “ នៅពេលដែលខ្ញុំ បានចាប់ផ្តើមរស់នៅជាមួយសត្វជ្រូក ខ្ញុំមានអារម្មណ៍ថា ជីវិតរបស់ខ្ញុំ បានទទួលបទពិសោធន៍ជីវិតច្រើនជាងមុន និងមិនធ្លាប់មាន ”៕