ស្ត្រី​វ័យ​ចំណាស់​ចង​.​ក​សម្លាប់ខ្លួន​ក្នុងផ្ទះ រហូតដល់​ហើម ទើប​ប្រទះឃើញ​

, , Leave a comment

ខេត្ដ​កណ្ដាល ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយពេល​ប្រទះឃើញ​សព​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​រហូតដល់​២​ថ្ងៃ​ទើប​ប្រទះឃើញ ។ ហេ​តុ​កា​រ​ណ៍​​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៤ នៅផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​អូរអណ្ដូង ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ុន ផាន់​នី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​កសិករ ។

 

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ទៀតថា មុន​ថ្ងៃកើតហេតុ គឺ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ ស្ដ្រី​រ​ង​គ្រោះ​​ដើរ​ចេញពីផ្ទះ​ទៅ​ទិញ​បារី​នៅក្នុង​ភូមិ​រួច​ក៏​ត្រឡប់មកផ្ទះ​វិញ​ឡើងទៅ​លើផ្ទះ​បាត់​រហូត ។ លុះដល់​វេលា​កើតហេតុ​ខាងលើ កូនស្រី​របស់​ជ​ន​រ​ង​គ្រោះ​ឈ្មោះ ផន សុខ​ហេង អាយុ​១៧​ឆ្នាំ ក៏មាន​ការសង្ស័យ​ដោយ​បាត់​ម្ដាយ​ពុំ​ឃើញ​ចុះពីលើផ្ទះ​ក៏​ឡើងទៅ​មើល​ស្រាប់តែ​ទ្វារផ្ទះ​មាន​ដាក់ គន្លឹះ​ពី​ខាងក្នុង​ជាប់ ។ ពេលនោះ​កូនស្រី ក៏​អើតមើល​តាម​បង្អួច​ផ្ទះ​ក៏​ឃើញ​ម្ដាយ ចងក​ស្លាប់​បាត់ទៅ​ហើយដោយ​ប្រើ​ខ្សែ​គោ ។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា ជនរងគ្រោះ​បានធ្វើ​អត្ដ​ឃាត​ដោយ​ចងក​សម្លាប់ខ្លួន​រហូត​មាន​សភាព​ហើម​ស្អុយ​ទៅហើយ​។ ចំណែក​សាកសព​សមត្ថ​កិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

31-3-2014

 

Leave a Reply

(*) Required, Your email will not be published