ខេត្តកំពង់ចាម ៖ មានសេចក្តីរាយការណ៍ពីគ្រូពេទ្យដែលបញ្ចប់ការសិក្សានៅសាលាមធ្យមសុខាភិបាលកំពង់ចាមបានអោយដឹងថាពេលដកសញ្ញាបត្រ័ថ្មីៗនេះគឺបុគ្គលិកប្រចាំការជំរិតយកលុយត្រង់ចំនួនដប់ម៉ឺនរៀល ក្នុងម្នាក់គឺមិនចុះថ្លៃមួយរៀលទេព្រោះមានបញ្ជាពីថ្នាក់លើគឺលោក ប៉ែន ម៉ាឌី នាយកសាលាមធ្យមសុខាភិបាលភូមិភាគកំពង់ចាម។