ចក្រភពអារ៉ាប់ ៖ បុរសម្នាក់ត្រូវបានតុលាការនៃប្រទេសស៊ូឌីកាត់ទោស ដោយវាយនឹងរំពាត់រហូតទល់ស្លាប់ ក្រោយពេលដែលបុរសម្នាក់នេះបានចោទប្រកាន់ប្រពន្ធរបស់ខ្លួន មិនមែនភាពក្រមុំបរិសុទ្ធ ក្រោយអាពាហ៍ពិពាហ៍របស់ពួកគេរួចរាល់ ។ នេះបើយោងតាមគេហទំព័ររបស់ប៉ាគីស្ថានដែលបានចុះផ្សាយកាលពីថ្មីៗនេះ ។
បុរសរូបនេះ ត្រូវបានចោទប្រកាន់ពីបទបង្ហាញឲ្យឃើញថា ភរិយារបស់ខ្លួនបានកំពុងកុហកអំពីភាពបរិសុទ្ធ នៅក្នុងអំឡុងការផ្ទុះឡើងជាសាធារណៈ១ នៅចំពោះមុខឪពុករបស់នាង និងចាស់ទុំដទៃទៀត ។
ចំណែកភរិយាដែលមានការអាម៉ាសមុខ ក៏បានទៅកាន់តុលាការ ដើម្បីបង្ហាញពីកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាងផងដែរ ។ តុលាកានៅទីក្រុង Mecca នៃប្រទេសស៊ូឌីបានបញ្ជារឲ្យដាក់ទណ្ឌកម្មបុរសរូបនេះ ព្រោះគាត់មិនអាចផ្តល់ភស្តុតាងណាមួយ ដើម្បីឆ្លើយបដិសេធរាល់ការអះអាងទាំងឡាយបាន ។
ប៉ុន្តែបុរសរូបនេះនៅតែលើកឡើងថា ប្រពន្ធរបស់គាត់បានរៀបការ និងលែងលះប្តីមុនរួចបាត់ទៅហើយមុនពេលមករៀបការជាមួយគាត់នោះ ។ ជាធម្មតានៅក្នុងផ្នែកអភិរក្សជាច្រើន នៃពិភពលោកអារ៉ាប់, គាត់បាននិយាយថា ទំនាក់ទំនងនៃអាពាហ៍ពិពាហ៍ ដែលបានព្រមព្រៀងគ្នា គឺថា នាងត្រូវតែនៅក្រមុំបរិសុទ្ធនៅគ្រានៃមង្គលការរបស់ពួកគេ ៕