ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោងជិត៤ រសៀលថ្ងៃទី ២៨ មីនា ២០១៤ អាគារស្នាក់នៅរបស់គ្រូបង្រៀន មានទំហំទទឹង ១៥ម៉ែត្រគុណ១៣ម៉ែត្រ សាងសង់អំពីឈើប្រក់ក្បឿងស្ថិតនៅក្នុងបរិវេណ វិទ្យាល័យហ៊ុន សែន ពញាក្រែក ភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ត្រូវបានអគ្គិភ័យលេបត្របាក់អស់ ។ ដោយសារតែទុស្សេខ្សែភ្លើងតែមិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេហើយការឆេះនេះមិនរំខានដល់សមត្ថកិច្ចណាជួយពន្លត់នោះទេបន្ទាប់ពីឆេះរាបដល់ដីសូម្បីតែសមត្ថកិច្ចPMដែលមានមូលដ្ឋានមិនដល់១០០ម៉ែត្រនោះក៍មិនឃើញ មកជួយអន្តរាគមពន្លត់ផងទេក្រៅប្រជាពលរដ្ឋ នាំគ្នាតទុយយោទឹក ដាក់ម៉ូទ័ មកជួយបាញ់ពន្លត់តែទប់ទល់មិនឈ្នះនោះ។
សេចក្តីរាយការណ៍ បានប្រាប់ឲ្យដឹងថាជារៀងថ្ងៃផ្ទះនេះតែងតែមានគ្រូស្នាក់នៅជាប់ ជាប្រចាំ តែនៅថ្ងៃកើតហេតុ បែរជាគ្រូ មិនបាននៅក្នុងផ្ទះនោះទេដោយបានចាក់សោរចោល ហើយចេញទៅខាងក្រៅបាត់ ។ ស្របពេលនៅវេលាម៉ោងខាងលើស្រាប់ តែប្រជាពលរដ្ឋរស់នៅក្បែរវិទ្យាល័យ បានឃើញអណ្តាតភ្លើងឆេះចេញពីផ្ទះគ្រូ ដោយមានផ្សែងហុយ ឡើងទ្រលោមទៅលើអាកាស ។
មន្ត្រីនគរបាល ស្រុកពញាក្រែក បានឲ្យដឹងទៀតថា មកដល់ល្ងាច ថ្ងៃកើតហេតុ សមត្ថកិច្ចមិន ទាន់ដឹងពីតម្លៃខូចខាត នៃអគ្គីភ័យនោះទេ ដោយសារមិនទាន់ បានទទួលព័ត៌មាន ពីគ្រូបង្រៀន ។ ចំណែកមូលហេតុ នៃការឆេះ សមត្ថកិច្ចបានសន្និដ្ឋានជា ជំហ៊ានដំបូងថា អាចបណ្តាល មកពីទុស្សេខ្សែភ្លើង។
លោកវរៈសេនីយ៏ទោ ប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែក បានបញ្ជាក់ថា ក្នុងពេលដែលមានគ្រោះអគ្គិភ័យកើតឡើងនោះ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាតទុយយោទឹក ដាក់ម៉ូទ័ មកបាញ់ពន្លត់តែទប់ទល់មិនឈ្នះនោះទេ ។ គឺភ្លើងបានឆេះរាលដាលលឿនតែម្តង ក្នុងរដូវប្រាំងអាកាសធាតុក្តៅហែងដែលស្លឹកឈើ ត្រូវបានក្រៀមស្វិតស្រពោន ងាយបង្កគ្រោះអគ្គិភ័យ ៕