ជីវិត​មានតម្លៃ តែ​ម្តាយ​ចិត្ត​អប្រិយ ចាក់​ថ្នាំ​ទម្លាក់​កូន​ចោល​ទាំង​មិនទាន់​ដឹងអី​

, , Leave a comment

​ខេត្ដ​សៀមរាប ៖ ភាព​គ្មាន​ទំនួល​ខុសត្រូវ​របស់​ម្តាយ​ម្នាក់ បាន​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក ខណៈដែល​គេ​ប្រទះឃើញ​សព​ទារក​ដែល​ត្រូវបាន​ម្តាយ​ចិត្ត​អប្រិយ​ឫស្សា ចាក់​ថ្នាំ​រំលូត​យកចេញ​ហើយ​យកទៅ​បោះចោល ។ ហេតុការណ៍​ភ្ញាក់ផ្អើល និង​ងឿងឆ្ងល់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​ង​ជា​ង​៧​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ នៅក្នុង​ដីឡូត៍​មួយ​ស្ថិតនៅ​ខាងក្រោយ​ផ្សារលើ​ធំថ្មី ក្នុងភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា សព​ទារក​នោះ​អាយុ​ប្រហែល​៧​ខែ​ដែល​ម្ដាយ​មាន​ចិ​ត្ដ​អប្រិយ​ខ្ជិល​ចិញ្ចឹម​កូន ឬក៏​អាចមាន​ទំនាក់ទំនង​ស្នេហា​លួចលាក់ ទើបបាន​ហ៊ាន​រំលូតកូន​យកទៅ​ក្រវាត់ចោល​បែបនេះ ។ សព​ទារក​នោះ បើសិន​មិនបាន​ចាក់​ថ្នាំ​ទម្លាក់​ទេ ឲ្យ​កើត​តាម​ធម្មជាតិ​គី​អាចមាន​ជីវិត បើទោះបី​កើត​មិន​គ្រប់​ខែ​ក្ដី ។ បន្ទាប់ពី​សមត្ថកិច្ច ពិនិត្យ​រួចរាល់ សព​ទារក​ត្រូវបាន​គេ​យកទៅ​កប់​នៅ​ទីវ​ត្ដ​អារាម ៕

29-3-2014

 

Leave a Reply

(*) Required, Your email will not be published