ខូចចិត្ត​រឿងស្រី មានគំនិត​ខ្លី លោត​សម្លាប់ ដើម្បី​បញ្ជាក់​ស្នេហ៍​ពិត តែ​មិនបាន​សម្រេច​តាម​បំណង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ដើម្បី​បញ្ជា​ក់នូវ​ទំហំ​នៃ​សេចក្តីស្នេហា បុរស​ម្នាក់​បានសម្រេច​ចិត្ត​លោត​ពីលើ​ស្ពាន សម្លាប់ខ្លួន​ នៅ​ចំណុច​លើ​ស្ពាន​លី​យ៉ុង​ផាត់​(​ស្ពាន​ព្រែក​ព្នៅ​) ​ត្រើយ​ខាងលិច ។ហេតុការណ៍​ដែល​ភ្ញាក់ផ្អើល​នេះ ដែលជា​ជម្រើស​សម្រាប់​យកមក​ដោះស្រាយ​បញ្ហា​នេះ​បាន​កើតឡើង​កាលពី​វេ​លា​ម៉ោង​១ ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​លើ​ស្ពាន​លី​យ៉ុង​ផាត់​(​ស្ពាន​ព្រែក​ព្នៅ​)​ត្រើយ​ខាងលិច ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក់ ខ​ណ្ឌ​​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

 

​បុរស​ដែលមាន​គំនិត​ខ្លី​ប៉ុន​កន្ទុយ​អណ្តើ​ត​នោះ​មានឈ្មោះ ភី សាវុធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅក្នុង​ក្រុមទី​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

 

​តាម​ការរៀបរាប់​ពី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​រូបនេះ​បាន​ដើរ​ឆ្លងស្ពាន​ពី​លិចទៅ​កើត​លុះ​ដ​ល់​​ពា​ក់កណ្ដាល​ស្ពាន ក៏​ស្រាប់តែ​លោត​ពីលើ​ស្ពាន​ដើម្បី​សម្លាប់ខ្លួន ។ តែ​បំណង​គេ​មិនបាន​សម្រេច​ឡើយ ដោយ​នៅក្បែរនោះ​មាន​ទូក​ប្រជា​នេ​សា​ទ​ជា​ជនជាតិ​អ៊ីស្លាម​បាន​ជួយ​ស្រង់ មកលើ​គោក​បាន​ទាន់ពេលវេលា ហើយ​រាយការណ៍​ប្រាប់​សម​ត្ត​កិច្ច​ដែល​កំពុងយាមកាម​នៅក្រោម​ស្ពាន​នោះ​​។​

 

​ប្រភពពី​ស្ត្រី​ម្នាក់​ឈ្មោះ ភី សុឃឿន ហៅ​ច្រឹប ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ដែល​ត្រូវជា​បងស្រី​របស់​ជនរ​ង​គ្រោះ​បាន​ឲ្យ​ដឹងថា គាត់​ក៏​ពុំ​ដឹង​មូលហេតុ​ល​ម្អិ​ត​​ពី​បញ្ហា​នេះ​ទេ គឺ​គ្រាន់តែ​មុនពេល​កើតហេតុ​ប្អូនប្រុស​របស់គាត់ ភាគច្រើន​គេ​តែងតែ​ទៅលេង​បាល់ទះ​នៅក្រោម​ស្ពាន​លី​យ៉ុង​ផាត់ ហើយ​អ​ង្គុ​យ​​ផឹ​ក​កាហ្វេ​នៅក្បែរ​ស្ពាន​នោះ​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា រយៈពេល​ប្រមាណ​ពីរ បី​ថ្ងៃ​កន្លងមកនេះ​ពុំ​សូវ​និយាយស្ដី​អ្វី​នោះទេ​ដូចជា​មនុស្ស​ខូចចិត្ត​។ គេ​ធ្លាប់​ប្រាប់​គាត់​ថា គេ​បា​ន​ស្រឡាញ់​នារី​ម្នាក់ ប៉ុន្តែ​នារី​នោះ​អត់​ស្រឡាញ់​រូបគេ​ទេ​ដោយសារ​រូបគេ​គ្មាន​ការងារ​ធើ្វ ។ សរុបសេចក្តី​មក​គាត់​សង្ស័យថា មូល​ហេតុដែល​ប្អូ​ន​ប្រុ​ស​​គាត់​គិត​ខ្លី​សម្រេចចិត្ត​លោតទឹក​សម្លាប់ខ្លួន​នោះ​គឺ​ដោយសារតែ​ស្រឡាញ់​គេ​ហើយ​ត្រូវគេ​បដិសេធន៍​នោះ​ក៏​មិនដឹង​៕

28-3-2013 (2) 28-3-2013 (1)

 

Leave a Reply

(*) Required, Your email will not be published