ចៅ​ហ្វា​ង​ក្រុងព្រួយ​បារម្ភពី​​ការ​សាង​សង់​កី​ទ្បនដ្ឋា​ន Estadio Beira-Rio ដែល​មិនទាន់​រួច​រាល់​តាម​ការគ្រោងទុក​

, , Leave a comment

ប្រទេស​ប្រេ​ស៊ី​ល ៖ ​ចៅហ្វាយក្រុង Porto Alegre នៃ​រដ្ឋ Rio Grande do Sul របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​បង្ហើប​ឲ្យ​ដឹងថា ទីក្រុង​ប្រេ​ស៊ី​ល ប្រហែល​នឹង​ដកខ្លួន​ចេញពី​ការទទួលយក​ការប្រកួត​ពានរង្វាន់ FIFA World Cup 2014 នាពេល​ខាងមុខនេះ គឺ​ដោយសារតែ​កី​ទ្បា​ដ្ឋា​ន Estadio Beira-Rio ជួសជុល​មិនទាន់​រួចរាល់ តាម​ការគ្រោងទុក​នោះ ។​

 

នៅក្នុង​ស​ន្និ​សិទ្ធ​ការ​សែត ជាមួយ​អ្នកសារព័ត៌មាន នៅក្នុង​ស្រុក លោក Fortunati ចៅហ្វាយក្រុង Porto Algre នៃ​រដ្ឋ Rio Grande do Sul បាន​ប្រាប​អ្នកយកព័ត៌មាន​ក្នុងស្រុក​ឲ្យ​ដឹងថា សំណង់​ផ្នែក​ខាងក្នុង នៃ​កី​ទ្បា​ដ្ឋា​ន ដែល​បាន​កសាង​ក្នុង​ឆ្នាំ ១៩៦៩​នោះ ឥ​ទ្បូ​វ​ត្រូវបាន​ជួសជុល ស្ទើរតែ​បាន​១០០%​ទៅហើយ ប៉ុន្តែ​បញ្ហា​ធំ​នោះ គឺ​ផ្នែក​ខាងក្រៅ​នៃ​កី​ទ្បា​ដ្ឋា​ន​តែមួយ​ទេ ដែល​យើង​ត្រូវ​ព្រួយបារម្ភ ។ កី​ទ្បា​ដ្ឋា​ន​នេះ គឺ​យើង​ត្រូវ​ការសាងសង់​រចនាសម្ព័ន្ធ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដល់​អ្នក​ឧ​ប​ត្ត​ម និង​ក្រុម​ផ្សេងៗ​មួយចំនួនទៀត ដើម្បី​ឲ្យ​សមស្រប​ទៅតាម​ការកំណត់​របស់ FIFA World Cup 2014 ប៉ុន្តែ​យើង​នៅ​ខ្វះ​ខាត់​ថវិកា ពិ​ព្រោះថា ការសាងសង់​កី​ទ្បា​ដ្ឋា​ន​នេះ គេ​មិន​អនុញ្ញាត ឲ្យ​ប្រើប្រាស់​លុយ​រដ្ឋ ដើម្បី​សាងសង់​ទ្បើ​យ ។​

 

​លោក Fortunati ចៅហ្វាយក្រុង Porto Algre បាន​ឲ្យ​ដឹង​ទៀតថា ទីក្រុង​Porto Alegre ស្ថិតនៅ​ភាគខាងត្បូង នៃ​ប្រទេស​ប្រេ​ស៊ី​ល ហើយ FIFA World Cup 2014 នាពេល​ខាងមុខនេះ កី​ទ្បា​ដ្ឋា​ន Estadio Beira-Rio ត្រូវ​ទទួល​ការប្រកួត​ក្នុង​ពូ​ល​៤​ប្រកួត និង​មាន​១៦​ប្រកួត និង​១​ប្រកួត​ចុងក្រោយ ដែល​ប្រកួត​លើក​ទី​១​នោះ (​ពូ​ល​A) គឺ បារាំង ប្រកួត​ជាមួយ ហុង​ឌុយ​រ៉ា​ស់ បន្ទាប់មក​ប្រកួត​លើក​ទី​២ នៅ​ថ្ងៃទី​១៥ ខែមិថុនា   (​ពូ​ល​B) អូស្ត្រាលី ប្រកួត​ជាមួយ ហូ​ល្លង់ ប្រកួត​លើក​ទី​៣ សំរាប់​(​ពូ​ល​H) នៅ​ថ្ងៃទី​១៨ កូរ៉េខាងត្បូង ប្រកួត​ជាមួយនិង អាល់​ហ្សេ​រី និង​ប្រកួត​ក្នុង​លើក​ទី​៤​នោះ ហើយក៏​ជា​ពូ​ល ឈានទៅដល់ ការបញ្ចប់​នៃ​ការប្រកួត​ផងដែរ​នោះ គឺ អា​ហ្ស​ង់​ទីន ប្រកួត​ជាមួយ នី​ហ្សេ​រី​យ​ហ៉ា ក្នុង (​ពូ​ល​F)  ៕

13122013---governo-federal-divulgou-imagens-da-obra-do-beira-rio-estadio-de-sao-paulo-para-a-copa-1386950882968_1920x1080

27-3-2014 (1)

estadio-beira-rio-18-12-12-mauro-saraiva-jr-6 obrasbeirario_gcom_95 Beira-Rio-Estadio-Inter-Eduardo-Moura_LANIMA20110329_0151_26 

 

Leave a Reply

(*) Required, Your email will not be published