ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ចេញ​តែ​សារាចរ តែ​មិន​បង្ក្រាប ដោយ​បិទ​ភ្នែក ត្រដាងដៃ​យកលុយ​ពី​ឈ្មួញ​

, , Leave a comment

​ខេត្តកណ្ដាល ៖ ប្រភពព័ត៌មាន​ដែល​បាន​ធ្លាយ​ចេញពី​មន្ត្រីជលផល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា សារាចរ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ​លេខ​៩៣៧ ចុះ​ថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ​២០១៤ និង​សារាចរ​របស់​នាយកដ្ឋាន​ជលផល​លេខ ៣២៦ ចុះ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ បាន​ហា​មឃាត់​មិន​ឲ្យ​មាន​ឈ្មួញ ឬ​ក្រុមហ៊ុន​ណាមួយ​ធ្វើការ​ដឹកជញ្ជូន​នូវ​ប្រភេទ​ត្រី​រ៉ស់ ត្រី​ឆ្តោ​រស់ ចូល​ពី​ប្រទេសជិតខាង​ឡើយ គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​​មន្ត្រី​ណា​ចេញ​លិខិតស្នាម​អនុញ្ញាត​ឲ្យ​ដឹង​ក​ជញ្ជូន​ត្រី​ប្រភេទ​ខាងលើនេះ​ចូល​ទេ គឺ​លើកលែងតែ​ត្រី​រ៉ស់ ឬ​ត្រី​ឆ្ដោ​ដែល​កាត់​ក្បាល​ហើយ​ប៉ុ​ណ្ណោះ​។​

 

​ប៉ុន្តែ​មកដល់ពេលនេះ​ហើយ គេ​សង្កេតឃើញថា នៅតែមាន​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​មួយចំនួន​នៅតែមាន​ឱកាស​កាន់​លិខិត​ដឹកជញ្ជូន​បាន​យ៉ាង​គឃ្លើន​បែបនេះ តើ​ក្រៅពី​មន្ត្រីជលផល​អ្នកណា​ដែល​ហ៊ាន​ចេញ​លិខិត​ដឹកជញ្ជូន​ទាំងនេះ​?​។​

 

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ទាំងនោះ​មានដូចជា ឈ្មោះ តា​យី​, ចែ​ដាវ និង​ក្រុមហ៊ុន​ហុក​ជ្រា គឺ​ដឹកជញ្ជូន​តាម​ច្រក​ខេត្តព្រៃវែង​, ស្វា​យ​រៀង និង​ខេត្តកំពង់ចាម និង​មាន​ក្រុមហ៊ុន​នាង​សុ​វណ្ណា​រី និង​ឈ្មួញ​ឈ្មោះ រ៉ា កូន​ចែ ខេង ឈ្មោះ វ៉ាន់ ឈ្មោះ តា​កាន់ ដែល​បាន​ដឹកជញ្ជូន​ពី​ប្រ​ទេ​ស​វៀតណាម​តាម​ច្រក​ខេត្តតាកែវ ខេត្តកំពត យកមក​ចែកចាយ​ម៉ូយ​នៅក្នុង​យឿ​គីឡូម៉ែត្រ​លេខ ៩ និង​យឿន​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ​រាល់​យប់ ។ ដោយ​ពួក​ឈ្មួញ​រកស៊ី​បាន​យ៉ាង​រលូន​ឡើង​ដុះ​ស្លែ​ទៅហើយ បន្ទាប់ពី​ក្រុមហ៊ុន និង​ពួក​ឈ្មួញ​ទាំងនោះ បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ជ​ល​ផ​ល​​នៅតាម​តំបន់​តាំងពី​ថ្នាក់ សង្កាត់ រហូត​ខណ្ឌ និង​រដ្ឋបាល​ចតុមុខ ដែល​ច្រក​ខេត្តព្រៃវែង មាន​លោក អុន ស៊ី​ណាត ជា​នាយ​ខណ្ឌ ខេត្តតាកែវ​មា​ន​​លោក កែន ស៊ីថាន ជា​នាយ​ខណ្ឌ និង​លោក ម៉ែន វិបុល ជា​នាយក្រុម​បង្ក្រាប​នៃ​រដ្ឋបាល​ជលផល​ចតុមុខ​ដែល​ទទួល​ទិស​ខេត្តកណ្តាល និង​តា​កែ​វ និង​ទីតាំង​ចុះ​ក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​លោក ងិន ធី ជា​នាយ​ខណ្ឌ ជា​អ្នកទទួលខុសត្រូវ​នោះ​។​

 

​ករណីនេះ​ក្រសួងកសិកម្ម​បាន​សង្ក​ត់​ធ្ងន់​លើ​បទល្មើស​ដែល​កើត​មាននៅ​ទីតាំង​នាំចូល និង​ទីតាំង​ដាក់ចុះ​នោះ ដូច្នេះហើយ ហេតុអ្វី​បានជា​អ​ស់​លោ​ក​​គ្រប់គ្រង​មិនបាន តើ​មកពី​មូលហេតុ​អ្វី​ទៅ ? ចំណុច​នេះ​ត្រូវបាន​មន្ត្រី​ខាងលើ​បាន​ធ្លោយមាត់​ថា មកពី​ថ្នាក់លើ​បានចេញ​លិខិតអនុញ្ញាត​ឲ្យ​ពួក​​ឈ្មួញ និង​ក្រុមហ៊ុន​មួយចំនួន ចុះ​ហេតុអ្វី​បានជា​ចេះតែ​ចេញ​លិខិតអនុញ្ញាត​បញ្ច្រាស​ពីសា​រាចរ​ក្រសួងកសិកម្ម និង​សារាចរ​របស់​នាយកដ្ឋាន​ជលផល​អញ្ចឹង​? ភាពមិនប្រក្រតី​នេះ​មន្ត្រីជលផល​ថ្នាក់​ខណ្ឌ​ផ្នែក និង​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ខាង​ក្រសួង​មេត្តា​ត្រួត​ពិនិត្យឡើងវិញ​ផង​៕

27-3-2014 (1) 27-3-2014 (2)

 

Leave a Reply

(*) Required, Your email will not be published