រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលហួសចិត្តមួយបានកើតឡើងដោយយុវជនម្នាក់បានជិះម៉ូតូស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលចតនៅស្ងៀម ។ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៤ នៅចំណុចនាគបាញ់ទឹក តាមបណ្ដោយផ្លួវសួនសម្តេច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេកើតហេតុគេបានឃើញយុវម្នាក់ជិះម៉ូតូឆាលីមួយគ្រឿង ពណ៌ត្រួយចេក ពាក់ស្លាកលេខស៊េរីចាស់ ច ៤៦១៣-ភព១ មកឈប់នៅចិញ្ចើមផ្លូវ ហើយទៅអង្គុយលេងនៅលើបង់ ភ្លាមនោះក៏មានយុវជនម្នាក់ស្រវឹងស្រាជោកជាំបានជិះម៉ូតូម៉ាកហ្វីណូ ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1AL-8379 ធ្វើដំណើរតាមបណ្ដោយផ្លូវសួនសម្តេច ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនបាន៉េចង្កូតពេញផ្លូវជ្រុលទៅបុកម៉ូតូឈប់ស្ងៀមនោះ បណ្ដាលឲ្យដួលរបួសខ្លួនឯង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរត្រូវបានសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយជាក្រោយ៕