បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​ចាក់​ឲ្យ​របួស​ប្លន់​យក​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រុមចោរ​៣​នាក់​ប្រដាប់​ដោយ​កាំបិត​បាន​ចាក់​បុរស​ម្នាក់​ឲ្យ​របួស​ហើយ​ប្លន់​យក​ម៉ូតូ និង​គេចខ្លួន​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង ខាងកើត​បុរី​សុភមង្គល ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ សេរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BN-2015 ជិះ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវ​បេតុង​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​លិចមុខ​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​កាំបិត​មួយ​ដើម​បានមក​ស្ទាក់​ពីមុខ​ម៉ូតូ​ជនរងគ្រោះ​ហើយ​យក​កាំបិត​មកចាក់​ទៅលើ​ជនរងគ្រោះ​ចំនួន​២​កាំបិត​បណ្ដាល​ឲ្យ​រងរបួស​រួច​ដណ្ដើមយក​ម៉ូតូ​គេចខ្លួន​ដោយ​សុ​វត្តិភាព ។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ត្រឹម​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​៕

27-3-2014 (1) 27-3-2014 (2)

 

Leave a Reply

(*) Required, Your email will not be published