Louis Koo បង្ហាញខ្លួន​ជាមួយ​ភាព​ស្រើបស្រាល​ក្នុង​ខ្សែភាពយន្ត​ថ្មី Naked Ambition 2

, , Leave a comment

​ប្រទេស​ចិន ៖ លោក Louis Koo (古天樂) ធ្វើការ​បង្ហាញខ្លួន​នៅក្នុង​ខ្សែភាពយន្ត​ថ្មី​ប្រភេទ 3D របស់​ហុងកុង​ក្នុង​រឿង Naked Ambition 2  ដែលមាន​តារា​សម្តែង​ដូចជា Chapman To(杜汶澤), Josie Ho (何超儀), និង​តារា  AV របស់​ជប៉ុន Taka Katō​។ Louis ដែលជា​អ្នកចូលរួម​ផលិត​ខ្សែភាពយន្ត Naked Ambition 2 ម្នាក់​ដែរនោះ​បាន​ធ្លាប់​សម្តែង​នៅក្នុង​រឿង​ចាស់​ម្តង​រួចមកហើយ​គឺ​រឿង Naked Ambition ដែល​បាន​ថត​កាលពី​ឆ្នាំ ២០០៣ ដែលជា​ខ្សែភាពយន្ត​ដំបូង​នៃ​ការចូលរួម​ផលិត​របស់គាត់​។​

 

​ដំបូង​ឡើយ​រូបគេ​គ្មាន​គម្រោង​ក្នុងការ​វិនិយោគ​ក្នុង​រឿង Naked Ambition 2 នេះ​ទេ ប៉ុន្តែ​បន្ទាប់ពី​អ្នកដឹកនាំ Chan Hing Ka  (陳慶嘉) បានបង្ហាញ​នូវ​ស្ក្រី​ប​មួយចំនួន​នៅក្នុង​រឿង Louis បាន​សម្រេចចិត្តថា​ខ្សែភាពយន្ត​នេះ​មានតម្លៃ​ខ្លាំងណាស់​ក្នុងការ​វិនិយោគ​៕

29738_500Louis_Koo

 

Leave a Reply

(*) Required, Your email will not be published