ដោយ​ភាពលំបាក​តោកយ៉ាក ម្តាយ និង​កូន​ជាន់​មីន ពេល​ដើរ​ចាក់​អង្ក្រង ចិញ្ចឹម​ក្រពះ​

, , Leave a comment

​ខេ​ត​បន្ទាយមានជ័យ​ ៖ មនុស្ស​៣​នាក់​ម្តាយ​និង​កូន​ទៅ​ចាក់​អង្ក្រង​នៅតាម​ដងអូរ​ព្រំដែន កម្ពុជា ថៃ​ទាំង​ព្រឹក​ដើម្បី​យកមក​លក់​ច​ញ្ចឹ​ម​ជីវិត ខណៈ​ដើរ​ចាក់​អង្ក្រង​ដោយ​មិនបាន​ប្រុងប្រយ័ត្នជាន់មីន​ផ្ទុះ​ដាចដាច់​ដៃ ជើង​ម្ខាង និង​រងរបួស​ធ្ងន់​។ ហេតុ​ការភ្ញាក់ផ្អើល​នេះ​នៅវេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ នៅត្រង់ចំណុច​តំបន់​១ ស្ថិតនៅ​ភូមិ ចក់​ពួក ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

 

​បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា​ម្តាយ​និង​កូន​នេះ​មាន​ជីវភាព​ក្រីក្រ តែងតែ​ដើរ​ប៉ះ​បន្លែ និង​រក​ជីក​ក្តាម​ខ្យង យកទៅលក់​ដើម្បី​ចិញ្ចឹម​អាយុជីវិត​ប្រចាំថ្ងៃ ទើបតែ​ថ្ងៃនេះ​ម្តាយ និង​កូន បាន​ទៅ​ចាក់​អង្ក្រង​នៅតាម​ព្រៃ ឬ​តាម​អូរ​ព្រំដែន​កម្ពុជា ថៃ អកុសល​អ្វី​បានជា​ព្រហ្ម​លិខិត​ធ្វើបែបនេះ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ខាងលើនេះ​ធ្លាក់​បែបនេះ​ទៅវិញ​។​

 

​បើតាម​ប្រភពពី​សមត្ថកិច្ច​នគ​បាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើនេះ​ត្រូវជា​ម្តាយ និង​កូន​ម្តាយ​មានឈ្មោះ អាន់ អាយុ​២៨​ឆ្នាំ រង​បួស​ដាច់​ជើង​ខាងឆ្វេង បាក់ជើង​ស្តាំ រងរបួស​ធ្ងន់ កូនប្រុស​ទី​១, បាក់ ដា​ណៃ អាយុ​៨​ឆ្នាំ​រងរបួស​ធ្ងន់ធ្ងរ និង​កូនប្រុស​ទី​២ បាក់ ឆា​នី អាយុ​១០​ឆ្នាំ រងរបួស​ធ្ងន់ធ្ងរ ជនរងគ្រោះ​ទាំង​៣​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើនេះ​។ ជនរងគ្រោះ​បាន​ទៅ​ចាក់​អង្ក្រង​នៅតាម​ព្រៃ និង​មិនបាន​ប្រុងប្រយ័ត្ន ជាន់មីន​ផ្ទុះ​ប្រភេទ​JA៥៧-២៩ បណ្តាល​ឲ្យ​ម្តាយ​និង​កូនរង​របួស​ធ្ងន់ធ្ងរ​ទាំងអស់គ្នា​។​

 

​ក្រោយពី​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ និង​កំពុង​ស្រាវជ្រាវ និង​បាន​បញ្ជូន​ជនរងគ្រោះ​ខាងលើ តាមរយៈ​រថយន្ត​ឯកជន ដើម្បី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ប្រទេស​ថៃ​ដើម្បី​ព្យាបាល​ជំងឺ​៕ ខ្មែរដើម្បី​ខ្មែរ​

 26-3-2014

26-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published