អគ្គីភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​គីប​ខោអាវ​ជជុះ​មួយកន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត ខណៈដែល​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុង​ប៉ោយប៉ែត គេង​លក់​យ៉ាង​ស្កប់ស្កល់​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ អគ្គីភ័យ​បាន​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​គីប​ខោអាវ​ជជុះ​មួយកន្លែង​កាល​វេលា​ម៉ោង​៤​និង​១០​នាទី​ទាបភ្លឺ ថ្ងៃទី​២៦ មីនា ២០១៤ នៅក្នុង​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដែល​គេ​ស​ន្និ​ដ្នា​ន​ជំហាន​ជាដំបូង​ថា បណ្តាលមកពី​ទុស្សេ​ចរន្តអគ្គិសនី ។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅក្នុង​ក្រុង​ប៉ោយប៉ែត​តែងតែមាន​ករណី​ដាច់​ចរន្តអគ្គិសនី​ជាច្រើនលើក ច្រើនសារ ដែល​បណ្តាលមកពី មានការ​លួច​កាត់​ខ្សែភ្លើង ជាក់ស្តែង​នៅវេលា​ម៉ោង​៣ ក៏មាន​ភ្លើង​ដាច់​ជាច្រើនលើក មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​គេ​សង្កេតឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ចេញពី​ឃ្លាំង​ស្ត​ប់​ខោ​អាជ​ជជុះ​តែម្តង ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ម្ចាស់​ឃ្លាំង​ស្តុ​ប​គីប​ខោអាវ​ជជុះ​មានឈ្មោះ ចែ មុំ អាយុ ២៩​ឆ្នាំ  ក្រោយពី​អគ្គីភ័យ​បាន​ឆេះ យ៉ាង​សន្ធរ​សន្ធៅ​នៅ​ចំ​កណ្តាល ក្រុង​ប៉ោយប៉ែត រួចមក ក៏ត្រូវ​បាន​ម្ចាស់​អះអាង​និង​សណ្ឋាន​ថា ភ្លើង​បាន​ឆេះ​ខោអាវ​គីប​អស់​ប្រមាណ ១០០​គីប ដែល​សុទ្ធសឹងតែ ខោ អាវ ដែល​បំ​រ៉ុង​ដឹកយក​ចេញ ទៅ​លក់​នៅក្នុង ផ្សារ​ថៃ ។​

 

​ដោយ​មានការ​ខ្នេះ​ខ្នែង និង​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ បាននាំគ្នា​ជួយ​អន្តរាគមន៍ នាំយក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ដែល​ទទួលបាន​ពី​ក្រុមហ៊ុន ហ្កា​ស​ស៊ី​ណូ ហ្គ្រេ​ន​ដាយ​ម៉ុ​ន​មួយគ្រឿង និង​ក្រុមហ៊ុន​ហ្កា​ស​ស៊ី​ណូ ទ្រ​ពី​កា​ណា មួយគ្រឿង ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុង​ប៉ោយប៉ែត ប្រហែលជា​គេង​លក់​យ៉ាង​ស្កប់ស្កល់ ទើបបានជា ពុំមាន​វត្តមាន​មកជួយ​ពន្លត់ ៕

26-3-2014 (1) 26-3-2014 (2) 26-3-2014 (3) 26-3-2014

 

Leave a Reply

(*) Required, Your email will not be published