តារា​សម្បូរ​ស្នេហ៍​នាង កែម សុខ​ពិសី ចេញមុខ​បកស្រាយ ជុំវិញ​ព័ត៌មាន​ស្នេហា​អាថ៌កំបាំង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូដ​កញ្ញា កែម សុខ​ពិសី វ័យ​២៤​ឆ្នាំ នាពេល​កន្លងមក​ថ្មីៗ​នេះ​ត្រូវបាន​គេ​សង្ស័យថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​យ៉ាង​លាក់កំបាំង​។ប៉ុន្តែ​នាង​បាន​ច្រានចោល​ព័ត៌មាន​នេះ​ទាំងស្រុង​ថា មិនមែនជា​ការពិត​នោះទេ​។ លើសពីនេះ​នាង​អះអាងថា បេះដូង​នៅ​ទំនេរ​ស្អាត​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​បុរស​ណា​ម្នាក់​ឡើយ​។​

 

​គ្រូបង្ហាត់​ផ្នែក​ដើរ​ម៉ូដ​កញ្ញា កែម សុខ​ពិសី ថ្វីបើ​ធ្លាប់បាន​អះអាងថា នាពេល​កន្លងមក​នាង​មិន​ដែលមាន​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ក្តី ប៉ុន្តែ​ត្រូវបាន​គេ​សង្ស័យថា ថ្មីៗ​នេះ​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ប៉ុន្តែ​មិនមាន​សកម្មភាព​បើកចំហ​តែ​ពីរ​នាក់​នោះទេ​។​

 

​ជុំវិញ​ព័ត៌មាន​ខ្សឹបខ្សៀវ​នេះ​កញ្ញា កែម សុខ​ពិសី បាន​បកស្រាយ​ឲ្យ​ដឹង​ជុំវិញ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ថា សព្វថ្ងៃ​បេះដូង​ទំនេរ​ស្អាត​ល្អ​ណាស់ តាំងពី​ពេញវ័យ​មក​មិនដែល​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​នោះទេ ហើយក៏​មិនទាន់​ចង់បាន​ដែរ ព្រោះ​ជាប់រវល់​ការងារ​ច្រើន គឺ​រវល់​សិក្សា​ផង ការងារ​ក្រុមហ៊ុន​ផង និង​ការងារ​សិល្បៈ​ផងដែរ​។ កន្លងមក​នាង​ធ្លាប់​ឮ​ព័ត៌មាន​នេះ និង​មាន​អ្នកសារព័ត៌មាន​ទូរស័ព្ទ​មក​សួរ​នាង​ពី​រឿង​នេះដែរ តែដោយសារ​នាង​អង្វរ​មិន​ចង់​ឲ្យ​គេ​ចុះផ្សាយ ព្រោះថា ជា​រឿង​មិន​ពិត​បើ​ចុះផ្សាយ​ទៅ​នាំ​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​យល់ច្រឡំ​។​

 

​គ្រូ​បង្ហាញ​ម៉ូដ​ប្រចាំ​ក្រុម POP Model រូបនេះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែមទៀតថា “​ខ្ញុំ​សុំ​និយាយ​ដោយស្មោះ​អស់ពី​ចិត្ត​ថា ខ្ញុំ​មិនមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​នោះទេ ធាតុពិត​ការងា​របស់ខ្ញុំ​ភាគច្រើន​ត្រូវ​នៅ​ជាមួយ​មនុស្ស​ប្រុស​-​ស្រី​ជាច្រើន ពិសេស​មិត្ត​រួម​ក្រុម​ម៉ូ​ដែល​ក៏មាន​ប្រុស​ច្រើន​ដែរ គឺ​ជាង​២០​នាក់​ឯណោះ ហើយ​ពេល​ចេញទៅ​សម្តែង​ម្តងៗ ពួក​ខ្ញុំ​តែង​ទៅ​ជាមួយគ្នា និង​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ជា​រឿង​ធម្មតា​។ ហើយ​ខ្ញុំ​ក៏​មិនមាន​ពេលវេលា​ទំនេរ គិតពី​រឿង​ស្នេហា​ដែរ​” ។ នាង​សង្ឃឹមថា ក្រោយពី​បកស្រាយ​នៅ​យ៉ាង​នេះហើយ​អាចធ្វើ​ឲ្យ​ទស្សនិកជន​លែង​យល់ច្រឡំ​ទៀតហើយ នាង​ក៏​មិនទាន់​ចង់​គិតពី​រឿង​ស្នេហា​អ្វី​ឡើយ​៕

26-3-2014 (1) 26-3-2014 (2)

 

Leave a Reply

(*) Required, Your email will not be published