សមត្ថកិច្ច​បង្ក្រាប​ឈើ​ម្រះព្រៅ​ប្រមាណ​៩​ដុំ នៅ​ខេត្តកំពង់ឆ្នាំង រង​ការ​រិះគន់ថា បង្ហាញ​ស្នាដៃ​គ្មាន​តម្លាភាព​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ ឈើ​ម្រះព្រៅ​ប្រមាណ​៩​ដុំ​ដែល​បង្កប់​ជាមួយ​កា​រ៉ុង​ផ្អក ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​នៅ​ចំណុច​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ។​

 

​តាម​ការណ៍​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បានបង្ហាញ​ថា ដោយមាន​កិច្ចសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ឆ្នាំង និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានធ្វើការ​ស្ទាក់​ចាប់បាន​រថយន្ត​ម៉ាក​នីសា​ន់​១​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ង​២៥៩០-​ភព​២ ដែល​ដឹកឈើ​ម្រះព្រៅ ទំហំ​៣០​ស​ង្ទី​រ​ម៉ែត្រ​គុណ​៦០​ស​ង្ទី​រ​ម៉ែត្រ ចំនួន​៩​ដុំ ដោយ​ដាក់​ឈើ​ទាំងនោះ​នៅ​ពីលើ​កា​រ៉ុង​ផ្អក​។  ភ្លាមនោះ​អ្នកបើកបរ​រថយន្ត​ក៍បាន​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តង  ។ បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត និង​ឈើ​ត្រូវបាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ឆ្នាំង​។​

 

​ជុំវិញ​ការបង្ក្រាប​ខាងលើនេះ មតិ​ប្រជាពលរដ្ឋ ក៏ដូចជា​សាធារណៈជន​ដែល​បានឃើញ​ហេតុការណ៍​នេះ បានធ្វើ​ការរិះគន់​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​ពាក់ព័ន្ធ ពិសេសៗ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ថា ការបង្ក្រាប គឺ​បង្ក្រាប​តែ​រថយន្ត​ណា​ដែល​មិនបាន​បង់លុយ​ឲ្យ​តែប៉ុណ្ណោះ រីឯ​រថយន្ត​ស៊េរី​ទំនើបៗ ដឹកឈើ​ប្រណីត​ដូចជា គ្រញូង នាងនួន ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​រាប់សិប​រថយន្ត​ក្នុង​មួយ​យប់ៗ មិនដែល​ឃើញ​មានការ​បង្ក្រាបបាន​ម្តងណា​ឡើយ ការបង្ក្រាប​បាន​លុះត្រាតែ​រថយន្ត​ទាំងនោះ​ខូច ឬ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ទៅមុខ​លែងរួច ទើប​នាំគ្នា​មក​ធ្វើការ​បង្ក្រាប​យក​ស្នាដៃ​៕

26-3-2014 (1) 26-3-2014 (2) 26-3-2014 (3) 26-3-2014 (4)

 

Leave a Reply

(*) Required, Your email will not be published