ចាប់​ឃាត់ និង​បញ្ជូន​ជនជាតិ​វៀតណាម ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

, , Leave a comment

​ខេត្តសៀមរាប ៖ មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដែលជា​ជនជាតិ​វៀតណាម​ពីរ​នាក់​ប្តី​-​ប្រពន្ធ​នេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្ន​ងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន និង​ឆែកឆេរ​នៅក្នុង​ផ្ទះជួល​មួយកន្លែង ។ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​មី​នា ឆ្នាំ​២០១៤ ស្ថិតក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

 

​ប្រភព​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បាន​ហើយ ឈា​ន​ដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ព្រមទាំង​ឆែកឆេរ​រកឃើញ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ម៉ា​ទឹ​កកក​ចំនួន​១៥​កញ្ចប់​ដែល​ជនសង្ស័យ​បាន​យកមក​លាក់ទុក​នៅក្នុង​អំពូល​ភ្លើង​ និង​បាន​រកឃើញ​២​កញ្ចប់​ទៀត​ដែល​នៅជាប់​នឹង​ខ្លួន​ជនសង្ស័យ​​ស​រុ​ប​​បាន​ចំនួន​១៧​កញ្ចប់​ស្មើរ​នឹង​៥,២​ក្រាម និង​ជញ្ជីង​សម្រាប់​ថ្លឹង​សារធាតុ​ញៀន ព្រមទាំង​សម្ភារ​:​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី​បានធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​ការឆែកឆេ​ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ក៏បាន​នាំ​ជនសង្ស័យ​ទៅ​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

26-3-2014 (1) 26-3-2014 (2) 26-3-2014 (3)

 

Leave a Reply

(*) Required, Your email will not be published