មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដ៏​សកម្ម ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿង ញៀ​ន ។ កា​រ​ឃាត់ខ្លួន​នេះ​ធ្វើ​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៤ ក្នុង​ចំណុច​បន្ទប់​លេ​ខ​​៣​០​៣ ក្នុងផ្ទះ​សំណាក់​យីហោ ហាក់​ឆាយ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្រុមទី​១ ភូមិ​១  សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើនេះ​ទី​១​ឈ្មោះ តឹ​ប អៀ​ប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១៩ ផ្លូវ​លេខ​៣​៦​៩​​ស​ង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ និង​ទី​២​ឈ្មោះ ឆាយ ឃាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​នឹង​មុខរបរ​មិន​ពិតប្រាកដ ហើយ​អ្នក​ទើបតែ​ចេ​ញ​ពី​គុ​ក​​បានតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។ បន្ទាប់ពី​ឃាត់ខ្លួន​សមត្ថកិច្ច​រកឃើញ​វត្ថុ​តាំង​មួយចំនួន​រួមមាន​ថ្នាំញៀន​ក្រា​បស​ថ្លា​មួយចំនួនធំ ឧ​ប​ក​រណ៍​ប្រើ​ប្រា​ស់​ថ្នាំ​ញៀ​ន​​ផ​ង​ដែរ ។​

 

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​វត្ថុតាង សមត្ថកិច្ច​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខ​ណ្ឌ​ចំ​កា​រ​ម​ន​​រ​ង់ចាំ​បញ្ជូន​បន្តទៅ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

26-3-2014 (1) 26-3-2014 (2)

 

Leave a Reply

(*) Required, Your email will not be published