ឥទ្ធិពល​នៃ​សុរា បង្កើន​អនុភាព​ជនជាតិ​វៀតណាម​ម្នាក់​បើករថយន្ត​បុក​រថយន្ត​អង្គការ ពេល​ចាប់បាន​អួតថា ជា​មន្ដ្រីនគរបាល​ជាន់ខ្ពស់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ភាព​ក្រអឺត​ក្អេងក្អាង និង​គួបផ្សំ​ជាមួយ​ភាពស្រវឹង​នោះ បានធ្វើ​ឲ្យ​ជនជាតិ​វៀតណាម​ម្នាក់​បាន​ជិះ​បុក​រថយន្ត​រងគ្រោះ ហើយ​ព្យា​យា​ម​បើក​រត់គេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ​តាមផ្លូវ​លេខ​៤៧ កែង​ផ្លូវ​លេខ​៨​៤ ស្ថិតក្នុង សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក​តូយ៉ូតា RAV4 ពាក់​ស្លាក​លេខ​ភ្នំពេញ 2​P​-​7​1​8​6 បើកបរ​ដោយ​បុរស​ជនជាតិ​វៀតណាម​ម្នាក់ និង​រួម​ដំណើរ​ដោយ​បុរស​៣​នាក់​ទៀត ក្នុងស្ថានភាព​ស្រវឹង ធ្វើដំណើរ​តាមផ្លូវ​លេខ​៨៤ ក្នុ​ង​ទិ​ស​ដៅ​​ពី​កើ​តទៅ​លិច​ ។ លុះ​មកដល់​កន្លែងកើតហេតុ​ក៏មាន​រថយន្ដ​ម៉ាក​ហ្វ័​ដ ពណ៌​ស ពាក់​ស្លាក​លេខ​អង្គការ OI-7325 បើក​តាមផ្លូវ​លេខ​៤៧​ក្នុ​ង​ទិ​ស​ដៅ​​កែង​គ្នា​ពី​ត្បូង​ទៅ​ជើង​ហើយ​ត្រង់ចំណុច​ក្បែរ​វត្ដ​ចិន​ដំ​ដែក​ជា​កន្លែង​ផ្លូវកែង​រថយន្ដ RAV4 ក៏​ប៉ះ​ចំហៀង​ស្ដាំ​ខាងក្រោយ​ជាមួយនឹង​រថយន្ដ​ហ្វ័​ដ ។​

 

​ក្រោយ​កើតហេតុ​រថយន្ដ RAV4 បើក​រត់គេច​រហូតដល់​ចំណុច​ជិត​សណ្ឋាគារ​សាន់វ៉េ​ក៏ត្រូវ​ភាគី​រថយន្ដ​ហ្វ័​ដ បើក​ដេញ​មក​ឈប់​ពីមុខ​រួច​ចុះ​និយាយ​គ្នា​ ​។ ​ពេល​សមត្ថកិច្ច​ចរាចរ​ចុះមក​វាស់វែង​ត្រូវ​ភាគី​រថយន្ដ​RAV4​ចាប់ ទាញ​ឯកសារ​នគរបាល​ខ្ទេចខ្ទី​អស់ ហើយ​រករឿង​អ្នកសារព័ត៌មាន​មិនឱ្យ​ថត​យ​ក​រូបភាព​នេះ​ទេ ដោយ​គេ​បាន​អួតខ្លួន​ថា ជា​មន្ដ្រីនគរបាល​ជាន់ខ្ពស់ ។ ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បាននាំគ្នា​និយាយ​រិះគន់​ទៅលើ​បុ​រ​ស​​ដែលមាន​កាយវិការ​ច្រងេងច្រងាង​ថា ប្រសិនបើជា​នគរបាល​ជាន់ខ្ពស់​ហើយ​ម្ដេច​មិន​គោរព​ច្បាប់​ហើយ​បែរជា​បំពាន​ច្បាប់​ទៅវិញ ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​មិនអាច​វាស់វែង​បាន​ទើប​ហៅ​នគរបាល​ចរាចរណ៍​​រាជធានី​មក​វាស់វែង​ដោយ​ពុំបាន​ចរចា​អ្វី​ទេ ហើយ​នាំយក​រថយន្ដ​ទាំង​២​គ្រឿង​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍រ​ង់​ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕

26-3-2014 (2)

26-3-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published