ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឲ្យ​ជាប់​ព​ន្ឋ​នាគារ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ Richard Michael William Fruin អាយុ​៣៦​ឆ្នាំ ជនជាតិ​អង់គ្លេស ជា​អតីត​គ្រូបង្រៀន​ជនជាតិ​អ​ង់​គ្លេ​ស​​នៅ​សាលា Universal English Schoolត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឲ្យ​ជាប់ ព​ន្ឋ​នាគារ​រយៈពេល​២​ឆ្នាំ និង​ពិ​ន័​យ​ជា​ប្រាក់​៤​លាន​រៀល ពីបទ​ប្រព្រឹត្ត​អនាចារ​ទៅលើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។​

 

​គួររម្លឹកថា ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អា​ជ្ញា​ធ​រ​មូលដ្ឋាន​ដឹកនាំ​ដោយ​តំណាង​អយ្យការ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ខណៈពេលដែល​បុរស​អង់គ្លេស​រូបនេះ​បាន​នាំ​ក្មេងប្រុស​អាយុ​៨​ឆ្នាំ​ចូល​បន្ទប់​លេខ​២០៦​ក្នុងផ្ទះ​សំណាក់​យីហោ «​បឹង​មាស​» ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​២៤៣ ផ្លូវ​លេខ​៨៦ សង្កាត់​ស្រះចក ខ​ណ្ឌ​ដូ​ន​ពេ​ញ ដើម្បី​ប្រព្រឹត្ត​អំពើ​អាស​។ ក្នុងនោះ​ក៏មាន​ជនរងគ្រោះ​អាយុ​ក្រោម​១៥​ឆ្នាំ​ចំនួន​២​នាក់​ទៀត ដែល​ត្រូវ​ជនជាប់ចោទ ជនជាតិ​អង់គ្លេស​លួងលោម​នាំ​ទៅ​​ប្រព្រឹត្ត​អំពើ​អាស​នេះ​ផងដែរ​៕

26-3-2014

 

Leave a Reply

(*) Required, Your email will not be published