ជិះ​ម៉ូតូឌុប​គ្នា ត្រូវ​រថយន្ត​បើក​បុក របួសធ្ងន់​ស្រាល ៣​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ខណៈដែល​ត្រូវ​រថយន្តបុក​បណ្តាល​ឲ្យ​ដែល​បោក​ក្បាល​នឹង​ថ្នល់ ។ ហេតុការណ៍​នេះ​បាន​កើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង ៣៥​នាទី​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ត្រង់ចំណុច​អង់​តែ​ទួលគោក ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្ដោយ​ផ្លូវ​៣៥៥ លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​នឹង​ម៉ូតូ​ហុងដា​ឌ្រី​ម​C100 ស៊េរី​ឆ្នាំ​៩៩ ពាក់​ស្លាក​លេខ​ស៊េរី​ចាស់ ច​.៣៤២៦ ភព​១ ជិះ​ឌុប​គ្នា​៣​នាក់​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់ រងរបួស​ធ្ងន់ ស្រាល​។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន ហើយ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​រង់ចាំ​ម្ចាស់​មក​ទទួលយក​ទៅវិញ​៕

25-3-2014 25-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published