ពន្លឺ​ចុង​ក្រោយ​នៃ​​ព័ត៌មានអំពី​​យន្តហោះ MH370 របស់​ម៉ាឡេស៊ី បាត់​នូវ​សមុទ្រ​ឥណ្ឌាភាគខាងត្បូង(វីដេអូ)

, , Leave a comment

​ប្រទេស​ម៉ាឡេស៊ី ៖ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បាន​ថ្លែង​ក្នុង​សន្និសីទ​​សារព័ត៌មាន នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ​ថា ការវិភាគ​របស់​ផ្កាយរណប​បានបង្ហាញ​ថា យន្តហោះ​​ក្រុមហ៊ុន​អា​កាសចរ​ម៉ាឡេស៊ី MH370 បាន​ហោះ​តាម​បណ្ដោយ​ច្រករបៀង​ភាគខាងត្បូង​។​

​ដោយមានការ​សន្និដ្ឋានយ៉ាងច្បាស់​លាស់ ពី​ព័ត៌មាន​ចុងក្រោយនៃប្រតិបត្តិ​ការរុករកនៅ​ទីបំផុត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា យន្តហោះ MH370 ដែល​បាត់​រយៈពេល ១៦​ថ្ងៃ​មកហើយ​នោះបាន​ធ្លាក់​នៅក្នុង​សមុទ្រ​ឥណ្ឌា ហើយ​អ្នកធ្វើដំណើរ​ទាំងអស់ ប្រហែលជា​ស្លាប់​នៅ​ទីនោះ​។

 

​លោក Najib Razak និយាយថា ការវិភាគ​រកឃើញថា យន្តហោះបាន​បាត់​នៅក្នុង​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ដែលជា​គោលដៅ​ចុងក្រោយ ហើយ​តំបន់​នោះ ស្ថិតនៅ​ភាគ​ខាងលិច​ទីក្រុង​របស់​អូស្ត្រាលី Perth ។ លោក​បញ្ជាក់ថា វា​ជា​ភាព​សោកសៅ​ទីបំផុត និង​សោកស្តាយ​សម្រាប់ គ្រួសារ​អ្នកធ្វើដំណើរ ហើយ​អ្វីដែល​ត្រូវតែ​ជូនដំណឹង​គឺថា យន្តហោះ MH370 ធ្លាក់​ទៅក្នុង​សមុទ្រ​ឥណ្ឌា ភាគខាងត្បូង​។ មាន​សារ​ជាច្រើន ដែល​ផ្ញើ​ទៅកាន់​ក្រុមគ្រួសារ ជនរងគ្រោះ នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​សារព័ត៌មាន​BBC  ចុះផ្សាយ សរសេរថា ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី សោកស្តាយ​ជា​ពន់ពេក ដែល​យើង​ត្រូវ​សន្ម​ត់​ពីក្រោយ​ចម្ងល់​នានា ដែលមាន​ហេតុផល​ថា យន្តហោះ MH370 បាន​បាត់​នៅ​សមុទ្រ​ឥណ្ឌា ភាគខាងត្បូង ហើយ​ពុំមាន​អ្នក​នៅរស់​ទេ​។

 

​លោក​បានបញ្ជាក់​យ៉ាងច្បាស់​ថា ទីតាំង​របស់​យន្តហោះ​ចុងក្រោយ​បំផុត​ស្ថិតនៅ​តំបន់​ភាគ​​កណ្តាល​នៃ​មហាសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​ដីគោក​នានា​។ ជា​មួ​យ​គ្នា​នេះដែរ លោក​បាន​ទទូច​សុំ​ឲ្យ​អ្នករាយការណ៍​សម្តែង​ការគោរព​ចំពោះ​សាច់ញាតិ​​ជនរងគ្រោះ​។​លោក​បាន​លើកឡើងថា សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ ការបាត់​ដំណឹង​​យន្តហោះ​ជា​រឿ​ង​​ដែល​សោកសៅ​បំផុត​ទៅហើយ មិនតែប៉ុណ្ណោះ​លោក​ដឹងថា ព័ត៌មាន​នេះ​​កាន់តែ​ពិបាក​ទទួលយក​ជាង​មុន​ទៅទៀត​។​

 

​គួរ​បញ្ជាក់ថា សេចក្តីថ្លែងការណ៍​រប​ស់លោក Razak បាន​ធ្វើឡើង​បន្ទាប់ពី​ខាង​ក្រុម​​អាកាសចរណ៍​បាន​បញ្ជូន​សារ​ទៅកាន់​សាច់ញាតិ​របស់​ជនរងគ្រោះ​ថា «​សូម​សម្តែង​ការ​​សោកស្តាយ​ក្រៃ​លែងដែល​ក្រុមការងារ​បាន​សន្និដ្ឋាន​ឃើញថា យន្តហោះ MH370 បាន​បាត់​​ដំណឹងហើយ​គ្មាន​អ្នកណាម្នាក់​នៅលើ​យន្តហោះនៅ​រស់រានមានជីវិត​ឡើយ​។ ព័ត៌មាននេះ​ជាការ​ទម្លុះ​ទ​ម្លា​យ​​អាថ៌កំបាំង​ និង​ភាពទាល់ច្រក​នៅក្នុង​ការ​ខិតខំស្វែងរក​អោយឃើញ​អ្វី​បាន​កើតឡើង​ចំពោះ​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់​ខ្លួន ជាមួយ​មនុស្ស​២៣៩​នាក់​ចាប់តាំងពី​ថ្ងៃ​៨​មីនា​មក​។​

 

​នៅទីក្រុង​ប៉េកាំង​ឯណោះ​វិញ សាច់ញាតិ​របស់​អ្នកដំណើរ​ក្នុង​យន្តហោះ​ដែល​បាត់​បាន​ផ្ទុះ​កំហឹង​ដោយ​ពួកគេ ចាប់​បោក​កៅអី​ក្នុង​បន្ទប់​សណ្ឋាគារ​ក្នុង​ក្រុង​ប៉េកាំង​មួយ​ក្រោយពី ទទួ​ល​ដំ​ណឹ​ង​ថា ​មិនមាន​នរណាម្នាក់​នៅក្នុង​យន្តហោះ​នៅមាន​ជីវិត​។ ​ហើយ​អ្នក​ចូលរួមបាន​ស្តា​ប់លោក Najib Razak បាន​ដើរចេញ​ពីស​ន្និសិទ​សារព័ត៌មាន ដោយ​ការ​យំ​សោកសៅ​បំផុត​៕

ប្រភពព័ត៌មាន​បន្ថែម CNN

25-3-2014 (6) 25-3-2014 (7) 25-3-2014 25-3-2014 (1) 25-3-2014 (2) 25-3-2014 (3) 25-3-2014 (4) 25-3-2014 (5)

 

 

Leave a Reply

(*) Required, Your email will not be published