រាជធានីភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការថតខ្សែភាពយន្តភាគរឿង ម្តាយក្មេករើសកូនប្រសារ ឱ្យស្ថានីយទូរទស្សន៍បាយ័ន កាលពីពេលថ្មីៗ នៅពេលនេះតារាសម្តែងកញ្ញា ដួង ស្រីពេជ្រ បានបញ្ជាក់ប្រាប់ជាថ្មីថា នាងបានចាប់ផ្តើមទទួលថតខ្សែភាពយន្តភាគថ្មីមួយទៀតឱ្យស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ដោយនាងទទួលបានតំណែងជាតួឯកឆ្នាស់ ដែលនឹងត្រូវចុះថតនៅពេលដ៏ឆាប់ខាងមុខនេះហើយ។
តារាស្រីកំពុងល្បីថា មានឧកញ៉ាវ័យក្មេងចិញ្ចឹមរូបនេះក៏បានបន្ថែមថា នេះជារឿងទីបីហើយដែលនាងត្រូវបានផលិតករផ្តល់តំណែងជាតួឯក ហើយរឿងថ្មីនេះនាងសង្ឃឹមថា នឹងរឹតធ្វើឱ្យប្រជាប្រិយភាពរបស់នាងហក់ឡើយមួយកម្រិតទៀត ព្រោះតាមសាច់រឿងថ្មីនេះល្អខ្លាំងណាស់ ដូច្នេះហើយនៅពេលចាក់បញ្ចាំងនឹងមានអ្នកគាំទ្រច្រើនជាមិនខាន។ ទោះយ៉ាងណា ដួង ស្រីពេជ្រ មិនទាន់បានបញ្ជាក់ប្រាប់ចំណងជើង និងសាច់រឿងខ្លះៗទេ ព្រោះខាងស្ថានីយមិនទាន់ឱ្យបញ្ចេញ៕