មេចោរ​លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ​ដ៏​សកម្ម ប្រចាំខេត្ត​ព្រះសីហនុ ត្រូវ​អ្នកមាន​ឥទ្ធិពល​រត់ការ​ដោះលែង​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​ប្រតិកម្ម និង​សំណូមពរ​ដល់​តុលាការខេត្ត​ព្រះសីហនុ​មិន​ឲ្យ​ដោះលែង​មេចោរ​ឆក់​ទ្រ​ព្យ​ស​ម្ប​ត្តិ​ជនបរទេស​និង​ពលរដ្ឋ​ខ្មែរ​យ៉ាងសកម្ម​នៅក្នុង ទឹកដី​ខេត្ត​ព្រះសីហនុ​ពី​ពន្ធនាគារ​នោះទេ ។ ប្រតិកម្ម​ឈានដល់​មានការ​សំណូមពរ​នេះ​បាន​កើ​ត​មា​នឡើង​បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា មេចោរ​ម្នាក់​នោះ​កំពុង​ត្រូវបាន​អ្នកមាន​មុខ​មាន​មាត់​ម្នាក់​រត់ការ​ដោះលែង​ពេល​ថ្មីៗ​នេះ ។ គេ​មិនដឹងថា ទំហំ​ទឹ​ក​ប្រា​ក់​ដែល​ត្រូវ​រត់ការ​នោះ​មាន​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​នោះទេ ប៉ុន្តែ​ឮ​គេ​និយាយថា​ប្រហែល​៣០០០​ដុល្លារ​អាមេរិក​។​

 

​កំពូល​មេចោរ​ឆក់​ម្នាក់នេះ​មានឈ្មោះ មុំ សៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ជននេះ​ត្រូវបាន​ជ​ន​រ​ង​គ្រោះ​​ជា​ជនបរទេស​ចាប់ខ្លួនបាន​ភ្លាមៗ ហើយ​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​លេខ​៤ បន្ទាប់ពី​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​លុយ​ជនបរទេស​កា​ល​ពី​​យប់ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៤​នៅ​បណ្តោយ​ផ្លូវ​វិថី​ឯករាជ្យ​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​។​

 

​ប្រភព​ដដែល​បាន​បន្តថា ជ​នស​ង្ស​យ័​ឈ្មោះ មុំ សៅ នេះ​ធ្លាប់​ជាប់គុក​ប្រហែល​ជិត​ដប់​ដង​ហើយ ប៉ុន្តែ​គេ​ជាប់​មិនយូរ​ទេ គឺមាន​អ្នកធានា​យកលុយ​កាក់​ម​ក​រត់ការ​ដោះលែង​វិញ ដូចនេះ​ជន​ស​ង្ស​យ័​រូបនេះ​នៅតែ​ប្រព្រឹត្ត​បទល្មើស​ដដែលៗ​មិន​រាងចាល​ទេ  ។ ប្រការនេះ​បានធ្វើ​ឲ្យ​អ្នកក្រុង​ព្រះ​សី​ហ​​នុ​​ដាក់បន្ទុក​សង្ស័យថា ជនសង្ស័យ មុំ សៅ អាចមាន​មេកោយ​នៅ​ពី​ក្រោយខ្នង​សម្រាប់​ទទួលផល​ចោរកម្ម ទើប​ឈ្មោះ មុំ សៅ មិន​ខ្លាច​គុក​បែ​ប​នេះ​​៕

25-3-2014

 

Leave a Reply

(*) Required, Your email will not be published