បុរស​ម្នាក់​ត្រូវ​រថយន្ត​កិន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​មួយ​រំពេច ខណៈ​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​គ្នា​ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ដ​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​រថយន្ដ​ធុន​ធំ​១​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ​ចំណុះ​២,៥​តោន កិន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់​យ៉ាងហោច​អា​ណោ​ច​អា​ធ័ម ខណៈដែល​បើក​ម៉ូតូ​ជែង​រថយន្ដហើយ​ទៅ​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ដ​ហើយ​កិន​តែម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​សែន​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ទេព ម៉ី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្នោរ ឃុំ​រកា​ក្នុង ស្រុក​ដូន​កែ​វ ខេត្ដ​តាកែវ ។ ចំណែក​ជនបង្ក​មានឈ្មោះ អឿន មករា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោក​រមៀត ឃុំ​ក​ណ្ដោ​ក ស្រុក​ក​ណ្ដា​ល​ស្ទឹ​ង ខេត្ដ​កណ្ដាល​។​

 

​ប្រភព​ដដែល​បាន​បន្ដទៀតថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បើកបរ​ម៉ូ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​តា​កែវ​1A-7532 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ជនរងគ្រោះ​បាន​ព្យាយាម​បើក​ម៉ូតូ​ឡើង​ជែ​ង​​រថយន្ដ​ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​២,៥​តោន ពណ៌​ស ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 3A-0284 ។ ពេល​ជនរងគ្រោះ​បើក​ម៉ូតូ​ឡើង​វ៉ា​បាន​ទទឹម​រ​ថ​យ​ន្ដ​ហើយ​នោះ ក៏បាន​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ដែល​បើកបរ ក្នុង​ទិស​បញ្ច្រាស​គ្នា​ធ្វើឱ្យ​ម៉ូតូ​ជនរងគ្រោះ​ដួល​ចូលទៅ​ក្រោម​កង់​រថយន្ដ កិន​ចំក្បាល​បែក​មួក​ការពារ​សុវត្ថិភាព និង​បែកក្បាល​ធ្លាយ​ខួរ​ចេញមកក្រៅ ស្លាប់​គួរឱ្យ​រន្ធត់​តែម្ដង​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​ធ្វើ​អន្តរាគមន៍ និង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ដ រួមជាមួយ​រថយន្ដ ព្រមទាំង​ម៉ូតូ​របស់​ជនរងគ្រោះ​បញ្ជូន​ទៅ​កា​ន់​​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​។ ចំណែកឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំ​នា​ញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ទំនាក់ទំនង​ទៅ ក្រុម គ្រួសារ​សាច់ញាតិ​ឱ្យមក​ទទួល​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

25-3-2014

 

Leave a Reply

(*) Required, Your email will not be published