ខេត្តបន្ទាយមានជ័យ ៖ ក្រុមចោរឆក់ប្រុសស្រី២នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់ ខណៈពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បាន សម្រេចហើយព្យាយាមរត់គេចខ្លួន កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ មីនា នៅចំណុចផ្សាររ៉ា ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ឈឿន ស្រី អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ សិដ្ឋ អឹក អាយុ១៩ឆ្នាំ ទាំង២នាក់មានទីលំនៅមិនពិតប្រាកដ និងជាជនប្រើប្រាស់គ្រឿងញៀនផងដែរ ចំណែកម្ចាស់ទូរស័ព្ទឈ្មោះ រី ឆាត ភេទប្រុស អាយុ២៧ឆ្នាំ ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕