ម៉ូតូ​បាក់​ខ្នង​មុខ ដួល​បោក​ក្បាល របួស​២​នាក់​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ​ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ បោះពួយ​យ៉ាង​លឿន​ឡើងលើ​ទួល​ដី​ថ្នល់​លំ​ពេល​ចុះ មកវិញ​បាក់​ខ្នងកង់​ផ្នែក​ខាងមុខ ដួល​បោក​៣​ត្រ​ឡាប់​បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់ និង​រួម​ដំណើរ​ម្នាក់​រងរបួស​ធ្ងន់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​មង្គល​បូរី​មិត្តភាព​កម្ពុជា​-​ជប៉ុន ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅ​កំណាត់​ផ្លូវលំ គ្រួស​ក្រហម វេលា​ម៉ោង​២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៤ នៅ​ខាងត្បូង​សំណង់​តោ​ភូមិសាស្ត្រ ឃុំ​ល្វា ស្រុក​មង្គល​បូរី ។​

 

​បើតាម​សំដី​សាក្សី​ឃើញ​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​បាន​ប្រាប់ថា គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​លេខ​ម៉ាស៊ីន​ន​៨៩១១៥៦៣​បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ហុយ​ដី​សម្រោង មើល​ពីក្រោយ ស្រាប់​បើក​ឡើង​ទួល​១ ភ្លាមនោះ​ម៉ូតូ​ក៏​បាក់​ខ្នងកង់​ម៉ូតូ​ផ្នែក​ខាងមុខ ដួល​៣​ត្រ​ឡាប់ និង​បណ្តាល ឲ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ សន្លប់​បាត់ស្មារតី រីឯ​អ្នកជិះ​ក្រោយ សន្លប់​បាត់ស្មារតី​បែក មុខ​បែក​មាត់ ក៏បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕

24-3-2014 (2) 24-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published