នាង អេ​លីហ្សា​បេ​ត រេ​ន (Elizabeth Raine) ប្រកាស​ដាក់​ដេញថ្លៃ​ព្រហ្មចារី​របស់​នាង​តាម​អន​ឡាញ ក្នុងតម្លៃ​៤០​ម៉ឺន​ដុល្លារ​អាមេរិក​

, , Leave a comment

​សហរដ្ឋអាមេរិក ៖ នាង អេ​លីហ្សា​បេ​ត រេ​ន (Elizabeth Raine) អាយុ ២៧ ឆ្នាំ បានសម្រេច​ចិត្ត​លក់​ដេញថ្លៃ​ព្រហ្មចារី​របស់​នាង​តាម​អន​ឡាញ និង​សង្ឃឹមថា​ទទួលបាន​យ៉ាងតិច ៤០ ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ការប្តូរ​ព្រហ្មចារី​នេះ​។ ខណៈ​មិត្តភក្តិ​នាង​ភាគច្រើន​បានបង្ហាញ​ការគាំទ្រ​នោះ បងប្រុស​របស់​នាង​មិនសូវ​ជា​ពេញចិត្ត​ចំពោះ​គំនិត​របស់​ប្អូនស្រី​លោក​ក្នុងការ​ដាក់លក់ ដេញថ្លៃ​ព្រហ្មចារី​របស់​នាង​ទៅ​អ្នកដេញថ្លៃ​ដែល​ឲ្យ​ថ្លៃ​ខ្ពស់បំផុត​នោះទេ ។

 

​នាង​បាន​ឲ្យ​ដឹង​ទៀតថា "​មិត្ត​របស់ខ្ញុំ​គិតថា​វា​គឺជា​ជម្រើស​របស់ខ្ញុំ និង​ទុកចិត្ត​ខ្ញុំ​ដោយ​ប្រយោល ប៉ុន្តែ​បងប្រុស​របស់ខ្ញុំ​ច្បាស់​ណាស់​គឺមាន​ការជំទាស់​ផ្នែក​សីលធម៌​ខ្លះ ចំពោះ​គំនិត​នេះ​។ វា​មិនបាន​ប៉ះពាល់​ដល់​ទំនាក់ទំនង​បងប្អូន​ទេ​។ គាត់​ដឹងថា​ខ្ញុំ​ឆ្លាត និង​ទុកចិត្ត​ខ្ញុំ​ប្រព្រឹត្តិ​រឿងនេះ​ដោយ​សមគួរ​"​។​

 

​អ្វីដែល​គួរ ឲ្យ​ភ្ញាក់ផ្អើល​ជាងនេះទៀត​នោះ​គឺថា កញ្ញា​រេ​ន​មានការ​គាំទ្រ​ដោយ​ឥត​លក្ខខណ្ឌ​ពី​ឪពុកម្តាយ​របស់​នាង ដោយ​នាង​និយាយថា​ពួកគាត់​បានទទួល​យក​ជម្រើស​របស់​នាង "​យ៉ាង​ងាយ​បំផុត​"​។ ការដេញថ្លៃ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ ២០១៤ នៅលើ​វេ​ប​សាយ​របស់​នាង www.elizabeth-raine.com៕ ប្រភព​បន្ថែម​

Elizabeth-Raine

 

Leave a Reply

(*) Required, Your email will not be published