ផ្លូវ​តូចចង្អៀត ឈប់​កណ្តាលផ្លូវ ត្រូវ​រថយន្ត​កាមរី​ឆ្លាម​បុក​ពីក្រោយ​ពេញទំហឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាលមកពី​បុរស​ម្នា​ក់បាន​បើករថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​ទៅបុក​ជាមួយ​គូទ​របស់​រថយន្ត​កូរ៉េ​ដែល​កំពុង​ចត​នៅ​ស្ងៀម​នៅ​ក​ណ្តា​ល​ផ្លូវ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦ និង​៤៥​នាទី ថៃ្ង​ទី​២៣ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ក្នុង​សង្កាត់​ទួល​ទំពូង ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q- 8908 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ លុះ​បាន​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទៅបុក​គូទ​របស់​រថយន្ត​កូរ៉េ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2A-0799  ដែល​កំពុង​ឈប់​នៅ​ស្ងៀម​ក​ណ្តា​ល​ផ្លូ​វ​​ពីក្រោយ​រថយន្ត​នោះ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ។

 

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​សម្របសម្រួល​ទៅដល់​ភាគី​រថយន្ត​ទាំងសងខាង ដោយ​ភាគី​រថយន្ត​កូរ៉េ​បានចេញ​ថៃ្ល​ជុស​ជុល​រថយន្ត ទៅ​ឲ្យ​រថយន្ត​កាមរី​ឆ្លាម ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង​៕

24-3-2014 (1)

 

Leave a Reply

(*) Required, Your email will not be published