រថយន្ត​កូរ៉េ​១​គ្រឿង បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បីនាក់​

, , Leave a comment

​ខេត្ត​សឹ្ទ​ង​ត្រែង ៖ យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាលមកពី​រថយន្ត​កូរ៉េ និង​ម៉ូតូ ។ ហេ​តុការណ៍​គ្រោះថ្នាក់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ សង្កាត់​សឹ្ទ​ង​ត្រែង ក្រុង​សឹ្ទ​ង​ត្រែង ខេត្ត​សឹ្ទ​ង​ត្រែង​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែង​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​បើកបរ​តាម​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ម​ក​ដល់​កន្លែងកើតហេតុ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ដែល​ឌុប​គ្នា​ក្នុងទិសដៅ​ច្រាស​គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​រងរបួស​ធ្ងន់ ។ ជនរងគ្រោះ​ទាំង​៣​​នាក់​រួមមាន​ទី​១​ឈ្មោះ សំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​២​ឈ្មោះ រ៉ា​ន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​៣​ឈ្មោះ ផាន់ សុភាព​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ អ្នក​ទាំង​៣​មាន​ទីលំនៅ​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​សឹ្ទ​ង​ត្រែង ក្រុង​សឹ្ទ​ង​ត្រែង ខេត្ត​សឹ្ទ​ង​ត្រែង​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍ យក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សឹ្ទ​ង​ត្រែង ៕

24-3-2014 (2)

24-3-2014 (3) 24-3-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published